ប្រទេសកូរ៉េខាងត្បូងនឹងបង្កើតបណ្ឌិតសភាបច្ចេកវិទ្យាថ្មី សម្រាប់អ្នកជំនាញផ្នែកទន់(Software)

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨

កូរ៉េខាងខាងត្បូងបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនគ្រោងនឹងបង្កើតបណ្ឌិតសភាផ្នែក​បច្ចេកវិទ្យាថ្មីមួយនាឆ្នាំក្រោយនេះ​ដើម្បីបណ្តុះបណ្តាលដល់ពួកអ្នកជំនាញ២៥០០នាក់ នៅ​ត្រឹម​ដំណាច់ឆ្នាំ​២០២៣ នៅក្នុងការផ្លាស់ប្តូរថ្មីបំផុត ក្នុងការដោះស្រាយឱ្យកាន់តែប្រសើរឡើង​ស្របទៅនឹងបដិវត្តិន៍ឧស្សាហកម្មដំណាក់កាលទី៤នេះ។

តាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងផ្តល់នូវទឹកប្រាក់​ប្រមាណ​១៨០.៦ប៊ីលានវ៉ុន​ស្មើនឹងប្រមាណ១៦០.៧លានដុល្លារអាម៉េរិក​ នៅត្រឹមដំណាច់ឆ្នាំ​២០២៣ ដើម្បីបង្កើត និងដាក់ឱ្យដំណើរការតាមគំរូបណ្ឌិតសភារយៈពេល២ឆ្នាំ​ បន្ទាប់ពី​សាលា​គំរូ Ecole 42  ដែលជាសាលារៀនកម្មវិធីកុំព្យូទ័រនៅប្រទេសបារាំងមួយ។

ការផ្លាស់ប្តូរនេះ​បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង​ ដើម្បីជំរុញ​មនុស្ស​ដែ​លមានគំនិតច្នៃប្រឌិត ក្នុងនាំទៅដល់សម័យបដិវត្តិន៍ឧស្សាហកម្មដំណាក់​កាល​ទី៤នេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក  មាស សំអុល )