វាយប្រយុទ្ធគ្នាស្លាប់ ៤២នាក់ក្នុងខេត្តប្រទេសអាហ្វហ្កានីស្ថានខាងកើត

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — អ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្តម្នាក់បាននិយាយពីថ្ងៃអង្គារថា ពួកយុទ្ធជនរហូតដល់ ៤២នាក់ដែលរួមមានពួកសកម្មប្រយុទ្ធ២៩នាក់ផងត្រូវបានគេបញ្ជាក់ថា ស្លាប់នៅពេលដែលការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងកងកម្លាំងសន្តិសុខអាហហ្វហ្កានីស្ថាន និងពួកតាលីបង់នៅក្នុងខេត្តណានហ្កាហារ នៅភាគខាងកើត កាលពីថ្ងៃចន្ទ ។

តាមលោក Attaullahkhogiani ឱ្យដឹងថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីយប់ថ្ងៃចន្ទ នឹងមានរយៈពេលជាច្រើនម៉ោងដែលក្នុងអំឡុងពេលនោះពួក ឧទ្ទាម២៩នាក់បានស្លាប់នឹងជាច្រើននាក់ទៀតរបួស ។ អ្នកនាំពាក្យនោះបាននិយាយថា កងជីវពលស្និទ្ធរដ្ឋាភិបាលសរុបទាំងអស់ ១៣នាក់ក៏បានស្លាប់ផងដែរនៅក្នុងការប្រយុទ្ធគ្នានេះ ។
ក្រុមតាលីបង់មិនទាន់បានធ្វើអត្ថាធិប្បាយនៅឡើយទេ ស្តីពីការប៉ះទង្គិចគ្នានេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )