ចិនអាហ្វិ្រកមានសិទ្ធិនិងសមត្ថភាពជ្រើសរើសដៃគូរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ — អ្នកនាំពាក្យក្រសួងការបរទេសចិនមួយរូបបាននិយាយពីថ្ងៃអង្គារ នៅពេលឆ្លើយតបទៅនឹងសំណួរ មួយអំពីការកត់សម្គាល់របស់ប្រធានាធិបតីប្រទេសរវ៉ាន់ដា ស្តីពីទំនាក់ទំនងអាហ្វ្រិក-ចិនថា បណ្តាប្រទេស និងប្រជាជនអាហ្វ្រិកមានសិទ្ធិ នឹងសមត្ថភាពធ្វើការជ្រើសរើសដៃគូដោយឯករាជ្យ ហើយសហគមន៍អន្តរ ជាតិត្រូវតែស្តាប់ថែមទៀតនូវសំឡេងរបស់អាហ្វ្រិក ។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា ប្រធានាធិបតីប្រទេសរវ៉ានដា លោក Paul kagame បាននិយាយពីពេលថ្មីៗនេះថា ការចូលរួមរបស់ចិននៅក្នុងទ្វីបអាហ្វ្រិកជា « រឿងល្អមួយ » « ចិនសកម្មក្នុង ប្រទេសរវ៉ាន់ដា ប៉ុន្តែមិនមែននៅក្នុងផ្លូវមួយដែលមិនសមរម្យនោះទេ »។

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អាហ្វ្រិកបានទទួលនូវលទ្ធផលប្រកប ដោយផ្លែផ្កា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះអ្នកនាំពាក្យលោកស្រីហួជុនយីង ( Hua Chunying ) បាននិយាយនៅឯ សន្និសីទកាសែតតាមទម្លាប់មួយថា ប្រជាជនអាហ្វ្រិកអាចដឹងនូវអារម្មណ៍ ពិតប្រាកដរបស់ប្រជាជនចិនចំពោះពួកគេ ព្រមទាំងផលប្រយោជន៍ជាក់ស្តែង ដែលបាននាំមកតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ។

លោកស្រី ​ហួ បាននិយាយថា វាជាការពិតដែលមិនអាចប្រកែកបានមួយដែលថា កិច្ចសហប្រតិបត្តិ-ការចិន-អាហ្វ្រិក បានទទួលការស្វាគមន៍ដោយស្មោះត្រង់ពីបណ្តា ប្រទេសនិងប្រជាជនអាហ្វ្រិកនឹងមានការវាយតម្លៃជាវិជ្ជធ្វើឡើងដោយសហគមន៍អន្តរជាតិ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )