ភ្ញៀវទេសចរចិនជាង១លាននាក់បានធ្វើដំណើរកំសាន្តទៅប្រទេសហ្វីលីពីនក្នុងរយៈពេល១០ខែដំបូងនៅឆ្នាំ២០១៨នេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២៦.១២.១៨)

ហ្វីលីពីន៖ កាលពីថ្ងៃព្រហស្បតិ៍ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថាភ្ញៀវទេសចរចិនជាង ១ លាននាក់បានទៅធ្វើដំណើរកំសាន្តមកប្រទេសហ្វីលីពីនក្នុងរយៈពេល ១០ ខែដំបូងនៅឆ្នាំ២០១៨នេះដែលធ្វើឱ្យប្រទេសចិនជាទីផ្សារទេសចរបរទេសធំជាងគេទី ២ របស់ ហ្វីលីពីន។

នាយកដ្ឋានទេសចរណ៍ហ្វីលីពីន (DOT)បាននិយាយនៅក្នុងរបាយការណ៍មួយថាភ្ញៀវទេសចរចិនដែលបានមកដល់រាប់ចាប់ពីខែមករាដល់ខែតុលាឆ្នាំ ២០១៨ មានចំនួន ១៨ ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុបក្នុងប្រទេស។តាមទិន្នន័យរបស់នាយកដ្ឋានទេសចរណ៍ហ្វីលីពីនបានបង្ហាញថាភ្ញៀវទេសចរចិនមានតែចំនួន ៨១០ ៨០៧ នាក់ប៉ុណ្ណោះដែលបានមកប្រទេសហ្វីលីពីនក្នុងរយៈពេល១០ខែដំបូងកាលពីឆ្នាំ ២០១៧ ។

វិស័យទេសចរណ៍បច្ចុប្បន្នបានក្លាយជាឧស្សាហកម្មទ្រទ្រង់ជាតិដ៏សំខាន់មួយរបស់ហ្វីលីពីនព្រមទាំងជាវិស័យមួយដែលបានទទួលផលប្រយោជន៍ពីទំនាក់ទំនងថ្មីរបស់ហ្វីលីពីនជាមួយ ចិន។ការកើនឡើងនៃភ្ញៀវទេសចរចិនត្រូវបានគេកត់សម្គាល់ឃើញមានក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។