រដ្ឋសភាប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្តទៅឲ្យគណៈកម្មការជំនាញពិនិត្យ

វិទ្យុជាតិកម្ពុជា ៖ ដោយលោកចេម ហួត
ភ្នំពេញ៖ រដ្ឋសភាប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌទៅឲ្យគណៈកម្មការជំនាញពិនិត្យ និងធ្វើរបាយការណ៍មកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

ការប្រគល់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក្រោមអធិតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីរសៀលថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០១៨៕