មេដឹកនាំកូរ៉េខាងជើងទំនងជាចង់ប្រើប្រាស់ការថ្លែងសុន្ទរកថាសម្រាប់ ឆ្នាំថ្មីឆ្នាំសាកលដើម្បីអំពាវនាវឱ្យមានការអនុវត្តកិច្ចព្រមព្រមព្រៀងជាមួយលោកត្រាំ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ  ឆ្នាំ២០១៨ — ពួកជំនាញបាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង-អ៊ុន បានគ្រោងនឹងអះអាងពីការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើមិនឱ្យមាននុយក្លេអ៊ែរ ហើយអំពាវនាវឱ្យមានការអនុវត្តដោយស្មោះត្រង់នៃកិច្ចព្រមព្រៀងជំនួបកំពូលកាលពីខែមិថុនាកន្លងទៅ ជាមួយប្រធានាធិបតីអាម៉េរិក​លោកដូណាល់ ត្រាំ នៅពេលដែលលោកថ្លែង​សុន្ទរកថានាថ្ងៃចូលឆ្នាំថ្មីឆ្នាំសកលនាសប្តាហ៍ក្រោយនេះ។

លោក គីម ត្រូវបានប្រើប្រាស់ការថ្លែងសុន្ទរកថាប្រចាំឆ្នាំនាថ្ងៃទី០១ ​ខែមករា ខាងមុខនេះ​ ដើម្បីគូសបញ្ជាក់ពីទិសដៅគោលនយោបាយជាកន្លឹះមួយ និងគោលដៅសម្រាប់ឆ្នាំថ្មីនេះ។ ក្នុងថ្លែងជាលក្ខណៈបុគ្គល​​នេះ គឺត្រូវបានគេតាមដានយ៉ាងជិតស្និទ្ធដោយពិភពលោក​ខាង​ក្រៅ​ សម្រាប់ការណែនាំអំពីអ្វីដែល​លោក    គីម នឹងទទួលស្គាល់កូរ៉េខាងជើងលើ​បញ្ហាគន្លឹះ​នានា មានដូចជាជំហរនៅចំពោះមុខកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួន។

ការថ្លែងសុន្ទរកថាក្នុងឆ្នាំនេះ បានធ្វើឡើងខណៈដែលកិច្ចចរចាការធ្វើមិន​ឱ្យមាននុយ​ក្លេអ៊ែរ​រវាង កូរ៉េខាងជើង និងអាម៉េរិក​នៅតែជាប់គាំងនៅឡើយ ជាមួយនិងការទាមទារឱ្យមាន​ការប​ន្ធូរបន្ថយការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាង​ ហើយទីក្រុងវ៉ាស៊ីងតោននៅតែទទូចឱ្យ​រក្សានូវ​ការដាក់ទណ្ឌកម្ម រហូតដល់ កូរ៉េខាងជើងព្រមអនុវត្តនូវវិធានការ ការធ្វើមិនឱ្យ​មាន​នុយក្លេអ៊ែរបន្ថែមទៀត។

លោក គីម យ៉េអុង-ចុល​ ប្រធានវិទ្យាស្ថានកូរ៉េទទួលបន្ទុកក្រុមការងារពិសេសផ្នែក​បង្រួបបង្រួមជាតិ​ដែលគ្រប់គ្រងដោយរដ្ឋដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល បាននិយាយ​ថា ខណៈពេលដែលការអៈអាងពីការប្តេជ្ញាចិត្តរបស់លោក ចំពោះការធ្វើមិនឱ្យមាននុយ​ក្លេអ៊ែរ ប្រធានលោក គីម បានគ្រោងនឹងថ្លែង​ពីគោលការណ៍នៃការអនុវត្តនូវសកម្មភាពនានា​ដំណាល​គ្នា ព្រមទាំងអំពាវនាវឱ្យមានការអនុវត្ត​កិច្ចព្រមព្រៀង​ដែលបានអនុម័តកាលពីថ្ងៃ​ទី១២ ខែមិថុនា ជាមួយអាម៉េរិកនោះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )