ក្រសួងកិច្ចការនារីចាប់ផ្តើមរៀបចំសេចក្តីព្រាងផែនការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមាររី ក្នុងរយះពេល៥ឆ្នាំទៅមុខទៀត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ រតន:៖


ក្រសួងកិច្ចការនារី និងភាគីពាក់ព័ន្ធចាប់ផ្តើមរួមគ្នារៀបចំសេចក្តីព្រាងផែនការ ការទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារី ក្នុងរយះពេល៥ឆ្នាំទៅមុខទៀត ចាប់ពី២០១៩ដល់ឆ្នាំ២០២៣ដើម្បីលុបបំបាត់ការរំលោបបំពាន និងធានាឲ្យស្រ្តីនិងកុមារទទួលបានការការពារសិទ្ធិ។
លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ ថា ការបង្កើតផែនការយុទ្ធសាស្ត្រនេះ គឺដើម្បីកសាងច្បាប់ យន្តការផ្សេងៗជាច្រើនទៀតដើម្បីពង្រឹងកិច្ចគាំពារផ្លូវច្បាប់សម្រាប់ស្ត្រីនិងក្មេងស្រី អោយរួចផុតពីការរំលោភបំពាណ ការមាក ងារ និងការប្រើអំពើហិង្សាលើស្រ្តីកុមារី។ លោកជំទាវបញ្ជាក់ថា ផែនការនេះក៏បានលើកស្ទួយ ការលើកកម្ពស់សមត្ថភាពរបស់ស្រ្តីទៅក្នុងដំណើរការ តាក់តែងនិងអនុវត្តច្បាប់និងផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព ។
លោកជំទាវបានបន្តថា រាជរដ្ឋាភិបាលនឹងពន្លឿងការតាក់តែសេចក្តីព្រាងផែនការនេះឲ្យចប់រួចរាល់នៅពេលឆាប់ៗនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ដែលអាច ឈានទៅកាត់បន្ថយជនងាយរងគ្រោះដោយអំពើហិង្សាការរំលោភបំពានផ្លូវភេទនិងការជួញដូរមនុស្សតាមរយះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងបណ្ដាក្រសួងស្ថាប័នសង្គមស៊ីវិលដៃគូវិស័យឯកជន ជាដើម។
លោកជំទាវបានបន្តថា ដើម្បីពន្លឿនកិច្ចអន្តរាគមន៍រួមទាំងការផ្តល់សេវាសង្គមនៅផ្លូវច្បាប់ដែលជាការទទួលខុសត្រូវរួមគ្នាក្នុងគោលបំណងកាត់បន្ថយនិងការឆ្លើយតបចំពោះអំពើហិង្សាលើស្ត្រីប្រកបដោយយុត្តិធម៌និងប្រសិទ្ធភាពការងារនេះតម្រូវឱ្យមានវិធីសម្របសម្រួលអន្តរវិស័យមួយជាចាំបាច់ដែលមានលក្ខណៈរួមគ្នានិងគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា ក្នុងការរៀបចំសេចក្តីព្រាងផែនការសកម្មភាពថ្នាក់ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាស្រ្តីគឺជួយជំរុញឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានវិធីសាស្ត្រច្បាស់លាស់ក្នុងការឆ្លើយតបទៅនឹងអំពើហិង្សាលើស្ត្រីនិងជាការសម្របសម្រួលដោយផ្ដោតលើទិសដៅលើការផ្លាស់ប្តូរវិជ្ជមានក្នុងការផ្ដល់សេវាកម្មឈានទៅបង្កើតមជ្ឈមណ្ឌល ផ្ដល់សេវាកម្មដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីផ្ដល់នូវកិច្ចអន្តរាគមន៍ជួយជនងាយរងគ្រោះឱ្យបានល្អប្រសើរជាងមុន៕