លោកត្រំាកាន់តែស្ថិតនៅតែឯកឯងក្នុងពេលដែលការខ្វែងទស្សនៈគ្នាកាន់តែរីកធំឡើងនៅក្នុងរដ្ឋការរបស់គាត់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.១២.១៨)

អាមេរិក៖ កាលពីថ្ងៃចន្ទ មេគណៈបក្សប្រជាធិបតេយ្យ បាននាំគ្នាចោទប្រធានាធិបតី លោកដូណល់ត្រំាថាជាអ្នកបង្កឲ្យមានភាពច្របូកច្របល់ក្នុងឱកាសបុណ្យណូអែល បន្ទាប់ពីតម្លៃផ្សារហ៊ុនបានធ្លាក់ចុះនិងការជាប់គាំងមិនដំណើរការរបស់ រដ្ឋាភិបាលអាមេរិក បានឈានដល់ថ្ងៃទី បី ។

សមាជិកសភាមកពីគណៈបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋបានច្រានចោលសំណើររបស់លោកត្រំា ដើម្បីស្នើរថវិកាចំនួន ៥ ពាន់លានដុល្លាអាមេរិកយកទៅសាងសង់របងជញ្ជាំងតាមព្រំដែនរវាងអាមេរិក និងប្រទេសម៊ិចស៊ិកកូ ។ ជាការសងសឹកវិញកាលពីសប្តាហ៍កន្លងទៅនេះ លោកត្រំាបានបដិសេធមិនចុះហត្ថលេខា លើច្បាប់ចំណាយថវិកាដែលធ្វើឲ្យស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាល ត្រូវខ្វះខាតថវិកា ដើម្បីដំណើរកិច្ចការរបស់ខ្លួន ។

កាលពីថ្ងៃចន្ទនេះ លោកត្រំាបានសរសេរតាមធ្វឺដធឺរបស់គាត់ជិត ១០ ដងរិះគន់អ្នកដែលប្រឆំាងនឹងគម្រោងសាងសង់របងជញ្ជាំង និងវាយប្រហារជាពាក្យសម្តីទៅលើស្ថាប័នធនាគារកណ្តាលរបស់អាមេរិកដែលគាត់និយាយថាកាន់តែធ្វើឲ្យមានការបារម្ភខ្លំាងឡើង ពីស្ថានភាពសេដ្ឋកិច្ចរបស់អាមេរិក ។​