ក្រសួងរៀបចំដែនដីពន្លឿនវិធានការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ វ៉ែន សុវុទ្ឋី៖

ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ប្រកាសពន្លឿនការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋអោយបាននៅទូទំាងប្រទេសនាពេលឆាប់ៗនេះ ដើម្បីធានាឲ្យប្រជាពលរដ្ឋបានកាន់កាប់ដីធ្លីរបស់ខ្លួនប្រកបដោយភាពស្របច្បាប់ កាតបន្ថយជម្លោះដីធ្លីនៅកម្ពុជា។


ឯឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង​សំណង់បានមានប្រសាសន៍​ក្នុងសន្និបាត បូកសរុបលទ្ឋផលការងារឆ្នាំ២០១៨ និងលើទិសដៅការងារឆ្នាំ២០១៩របស់ក្រសួងរៀប​ចំដែនដី​នគ​រូប​​​​​នីយកម្ម និងសំណង់កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូនេះថា វិស័យដីធ្លីក្រសួងបានបន្តខិតខំចុះបញ្ជីដីធ្លី ដើម្បីធានា​សុវ​ត្ថិភាពដីនិងអចលទ្រព្យទុកជាទុនសម្រាប់ការវិនិយោគនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនិងវិនិយោគិន។


ការពន្លឿនចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ មិនត្រឹមតែធានាអោយប្រជាពលរដ្ឋបានប្រើប្រាស់​កាន់កាប់ដី​របស់​ខ្លួន​ដោយស្របច្បាប់ប៉ុណ្ណោះទេ ថែមទំាងអាចឈានទៅកាត់បន្ថយទំនាស់ដីធ្លីយ៉ាងមានប្រសិទ្ធិភាពថែមទៀតផង។
បន្ថែមពីនេះទៀតឯឧត្តមបានបន្តថា ក្រសួងបានរៀបចំដោះស្រាយវិវាទដីធ្លីគ្រប់រូបភាព​ដោយប្រើប្រាស់យន្តការ​គណះ​កម្មការសូយោដី ក្រុមការងារដោះស្រាយដីធ្លីវិវាទរបស់ក្រសួងជាមួយក្រុមដោះស្រាយចល័ត និងអាជ្ញធរ​ជាតិ​ដោះស្រាយទំនាស់ដីធ្លីដែលធ្វើឲ្យវិវាទមានការថយចុះធានាបាននៅយុត្តិធម៌នៅក្នុងសង្គម។

ឯឧត្តម ថេង ចន្ទសង្វា បានមាមប្រសាសន៏ថា ក្រសួងនឹងជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែល​នៅសេស​សល់ចំនួនជាង២លានក្បាលដីបន្ថែមទៀត អោយបានរួចរាល់នាពេលឆាប់ៗនេះ ខណៈដែលបច្ចុប្បន្ន ក្រសួងបាន​ចុះបញ្ជីដីធ្លីចំនួនជាង៥លានក្បាលដីនៅទូទំាងប្រទេសស្មើនឹង៧២ភាគរយ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានដាក់ឲ្យដំណើរការ ចុះបញ្ជី​ដី​ធ្លីជូន ប្រជាពលរដ្ឋនៅទូទំាងប្រទេសដោយមានភ្ជាប់ប្រព័ន្ធឃ្យូអកូដ QR CODE ដើម្បីងាយស្រួលគ្រប់ទិន្និន័យ គ្រង់បញ្ជីក្បាលដីរួមទំាងកាត់បន្ថយពេលវេលាក្នុងការស្វែងរកបញ្ជីក្បាលដីនីមួយៗរបស់ ប្រជាពលរដ្ឋ៕