លោកត្រាំជំនួសរដ្ឋមន្ត្រីការពារជាតិ​ដោយអនុរដ្ឋមន្ត្រី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៤.១២.១៨)

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា​កាលពីថ្ងៃអាទិត្យទី ២៣ ខែធ្នូបានប្រកាសថាលោកនឹងតែងតំាងលោក ប៉ាទ្រីកសាណាហាន់ អនុរដ្ឋមន្រ្តីការពារជាតិ ជំនួស​រដ្ឋមន្ត្រីក្រសួងការពារជាតិលោកហ្សីម ម៉ាទីស ​ដែលបានធ្វើឲ្យរយៈពេល​ចាកចេញពីតំណែងរបស់លោក ម៉ាទីស កាន់តែឆាប់រហ័សជាងមុនបន្ទាប់ពីលោកបានប្រកាសលាលែងដោយសារតែ​គាត់មានទស្សនៈ​ផ្ទុយគ្នា​នឹងគោលនយោបាយសំខាន់ៗរបស់ប្រធានាធិបតី អាមេរិក។

លោកម៉ាទីស ​អាយុ ៦៨ ឆ្នាំបាននិយាយថាគាត់នឹងចាកចេញនៅចុងខែកុម្ភៈខាងមុខនេះដើម្បីសំរួលឱ្យមានការផ្លាស់ប្តូរដោយរលូនដល់មេបញ្ជាការយោធាកំពូលរបស់ពិភពលោកថ្មីនេះ។

ការប្រកាសរបស់លោកម៉ាទិស​ ថានឹងចាកចេញពីរដ្ឋការលោកត្រាំបានធ្វើឡើងបន្ទាប់ពីលោក ត្រាំបានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្តនៅក្រៅប្រទេសភ្ញាក់ផ្អើលអំពីការប្រកាស​ដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីនិងអាហ្វហ្គានីស្ថាន។