លោកម៉ាក្រុងកោះហៅឱ្យមានការប្រជុំសភាបន្ទាប់ពីបាតុករអាវកាក់លឿងធ្វើការវាយប្រហារលើប៉ូលីស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៤.១២.១៨)

បារាំង៖ ប្រធានាធិបតីបារាំងលោកអេម៉ានូអ៊ែល ម៉ាក្រុង​បានកោះហៅឱ្យមានការប្រជុំសភាកាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីមានការធ្លាក់ចុះនៃចំនួនក្រុមបាតុករអាវកាក់លឿងក្នុងសប្តាហ៍ទី ៦​ ​នេះ និងមានការវាយប្រហារដោយហិង្សាទៅលើប៉ូលិសក្នុងទីក្រុងប៉ារីស។

ថ្លែងក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រដ្ឋសាហារ៉ានក្នុងប្រទេសឆាដដែលលោកបានចុះទៅសួរសុខទុកកងទ័ពបារាំង
បម្រើការងារនៅក្នុងកងកម្លាំងប្រឆាំងភេរវកម្ម, លោកម៉ាក្រុងបាននិយាយថា ត្រូវតែមានការប្រជុំសភាក្នុងពេលនេះ
ព្រោះសណ្តាប់ធ្នាប់ស្ងប់ស្ងាត់និងសុខដុមរមនាជាអ្វីដែលប្រទេសបារំាងត្រូវការ។

យោងតាមក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងថាមានមនុស្សជិត ៤០.០០០នាក់បានចូលរួមនៅក្នុងការតវ៉ាទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ​
ចំនួននេះមានប្រហែលពាក់កណ្តាលនៃចំនួនអ្នកតវ៉ាកាលពីសប្តាហ៍មុន។