ក្រុមអ្នកជំនាញព្រមានថារលកស៊ូណាមីមួយទៀតអាចនឹងវាយប្រហារប្រទេសឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៤.១២.១៨)

ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃអាទិត្យក្រុមអ្នកជំនាញបានព្រមានថារលកស៊ូណាមីមួយទៀតអាចនឹងវាយប្រហារប្រទេសឥណ្ឌូនេស៊ីមួយថ្ងៃបន្ទាប់ពីមានមនុស្ស ២២២ នាក់ត្រូវបានស្លាប់ដោយសាររលកដែលបង្កឡើងដោយសារផ្ទុះភ្នំភ្លើងក្រោមសមុទ្រ ។រលកយក្សស៊ូណាមីដែលកើតឡើងកាលពីថ្ងៃសៅរ៍គឺជាការវាយប្រហារលើប្រទេសឥណ្ឌូនេស៊ីជាលើកទី ៣ ហើយក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។

ប្រទេសឥណ្ឌូនេស៊ីមានភ្នំភ្លើងចំនួន ១២៧ កន្លែងអាចមានសកម្មភាពគ្រប់ពេលព្រមទាំងមានភូមិសាស្រ្តស្ថិតលើកងនៃសំបកភ្នំភ្លើងក្រោមបាតមហាសមុទ្រប៉ាស៊ីហ្វិកផងដែរដែលបណ្តាលឲ្យមានការរញ្ជួយដីនិងការផ្ទុះភ្នំភ្លើងជាញឹកញាប់។អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថាមនុស្សចំនួន ២២២ នាក់បានស្លាប់និង ៨៤៣ នាក់រងរបួសព្រមទាំង ២៨ នាក់កំពុងបាត់ខ្លួន។

អ្នកនាំពាក្យបានបន្តទៀតថាអគាររាប់រយខ្នងត្រូវបានបំផ្លាញដោយរលកយក្សធ្វើវាយប្រហារលើឆ្នេរសមុទ្រភាគខាងត្បូងស៊ូម៉ាត្រានិងភាគខាងលិចនៃកោះចាវា ។