ព្រឹទ្ធសភាកំណត់យកថ្ងៃទី២៥ស្អែកដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ

វិទ្យុជាតិកម្ពុជា៖ ដោយលោកជួន បូណា

ភ្នំពេញ៖ ព្រឹទ្ធសភាកំណត់យកទី២៥ ខែធ្នូស្អែកដើម្បីពិនិត្យ និងឲ្យយោបល់​​លើសេចក្ដីស្នើ​​ធ្វើវិសោធន​កម្មមាត្រា​៤៤ នៃច្បាប់ស្ដីពី គណបក្ស នយោបាយ​​ដើម្បីបើកផ្លូវឲ្យអ្នកនយោបាយដែល​​ជាប់បំរាមមិន​​ឲ្​យ​ធ្វើ​នយោបាយកន្លងមកឲ្យអាចធ្វើនយោបាយឡើងវិញ។

ឯកឧត្ដម ម៉ម ប៊ុននាងសមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានប្រាប់អ្នកសាព័ត៌មានថា  កិច្ចប្រជុំ គណ:កម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ ដែលដឹកនាំដោយឯកឧត្ដម ស៊ីម កា អនុប្រធាន ទី១ព្រឹទ្ធសភា អង្គប្រជុំបានកំណត់យក ថ្ងៃទី២៥ ខែធ្នូ ស្អែកនេះ ដើម្បីពិនិត្យ និងអោយយោបល់លើ សេចក្ ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃ ច្បាប់ស្ដីពីគណបក្សនយោបាយ   ។

ឯកឧត្តមបន្តថា ការធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីធានាភាពច្បាស់លាស់លើបុគ្គលដែលត្រូវតុលា ការសម្រេច ហាមមិនអោយធ្វើសកម្មភាពនយោបាយកន្លងមកឲ្យមានសិទ្ធិធ្វើនយោបាយឡើងវិញ ជាពិសេសស្រប តាមគោលការណ៍នីតិរដ្ឋ និងស្មារតីបង្រួបបង្រួមជាតិ។

ឯកឧត្តមបន្តថា តំណាងរាស្រ្តចំនួន៨៧រូប បានចុះហត្ថលេខាស្នើរធ្វើវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ ស្តីពីគណបក្សនយោបាយ ដោយបន្ថែមនូវវាក្យខណ្ឌមួយថ្មីក្នុងមាត្រា៤៥ថ្មី (ស្ទួនមួយ) មានខ្លឹមសារថា៖ «បុគ្គលត្រូវបានតុលាការសម្រេចហាមឃាត់ការ ធ្វើសកម្មភាពនយោបាយមិនអាចបង្កើតគណបក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះឲ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណា មួយគាំទ្រ ឬប្រឆាំងគណបក្សណាមួយបានឡើយ។ បុគ្គលដែលបានតុលាការ សម្រេចហាមឃាត់ការធ្វើ សកម្មភាពន យោបាយនេះ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈ ពេលនៃ ការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបានផ្តល់នីតិ សម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្រ្តី តាមសេចក្តីស្នើសុំរបស់ រដ្ឋមន្រ្ តីក្រសួងមហាផ្ទៃ»។

សេចក្តីស្នើច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងដោយឥតកែប្រែកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ។ក្រៅពីពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់វិសោធនកម្មមាត្រា៤៥ថ្មីនៃ ច្បាប់ស្ដីពី គណ​បក្សនយោបាយ នៅព្រឹកស្អែកនេះដែរព្រឹទ្ធសភា ក៏ពិនិត្យ និងឲ្យយោបល់លើសេចក្ដីស្នើច្បាប់បរធនបាលកិច្ចផងដែរ៕