ខ័ណ្ឌរដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទនៅស្រុកសៀមបូក

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ាន គឹមហឿន ប្រចាំនៅខេត្តស្ទឹងត្រែង៖


មន្ត្រីខ័ណ្ឌរដ្ឋបាលជលផលរួមជាមួយសមត្ថកិច្ចពាក់ពន្ធ័មានគ្នា៥នាក់បានចុះទៅ បង្ក្រាបបទល្នើសនេសាទ​នៅក្នុងភូមិសាស្រ្តភូមិជ្រីម​ឃុំជ្រីមស្រុកសៀមបូកខេត្តស្ទឹងត្រែង​ដែលភូមិសាស្ត្រនោះជន​សង្ស័យបានលួចលាក់ប្រើប្រាស់ឧបករណ៏ឆក់ចាប់ត្រីទាំងថ្ងៃគ្មានកោតខ្លាចអាជ្ញាធរឡើយ​។


ក្នុងសកម្មភាពចុះល្បាត់តាមអន្លង់អភិរក្សនៅស្រុកសៀមបូកខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២១​ធ្នូ​ឆ្នាំ​២​០១៨នេះលោកវង្សសាវឿននាយ រងខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានអះ​អាងថា៖​ច្បាប់​ស្តីពីជល​ផល​អាជ្ញាធរពាក់​ពន្ធ័​នៅតាម​ឃុំនិមួយៗនិងឆ្មាំទន្លេផ្សព្វផ្សាយ​បាន​ទូលាយ​រួច​មក​ហើយ​តែជន​សង្ស័យ​មួយចំនួននៅ​តែលួ​ច​លាក់ប្រើ​ប្រាស់ឧបករណ៏​នេសាទខុស​ច្បាប់​ជាពិ​សេស​លួចដាក់ដាយ ឧបករណ៏ ឆក់ នៅតាមអន្លង់អភិរក្ស ទាំងយប់ទាំងថ្ងៃ។


លោកនាយរងខណ្ឌបញ្ជាក់ថា៖ករណីលួចលាក់នេះសមត្ថកិច្ចចំរុះ ចុះល្បាត់​នៅក្នុងភូមិ​សាស្ត្រអន្លង់អភិរក្សនៅ​ឃុំកោះជ្រីមបាន​ប្រទះ​ឃើញ​ជនសង្ស័យឆក់ត្រី​ហើយ​ដេញតាមជនសង្ស័យរហូត​ភូមិ​សាស្រ្ត​ឃុំកោះស្នែង រឹប​អូស​បាន-​ទូកស្មាច់ប្រវែង​ជាង៥​ម៉ែត្រ មួយ​គ្រឿង-ម៉ាស៊ីន២០សេះ១​គ្រឿង-ឧបករណ៏​ឆក់​មួយសម្រាប់-ថ្នង​សម្រាប់ដងត្រី​មួយគូរ-ដងឆក់មួយគូរ​-អាគុយ៧០អាំពែ១-នឹងត្រីមួយចំនួន​​ចំណែកជនសង្ស័យរត់ឡើងគោគ​គេចខ្លួន​នៅលើទឹកដីឃុំកោះស្នែងបាត់តែម្តង​ ។


ប្រជាពលរដ្ឋនៅឃុំនេះបានគាំទ្រដល់សកម្មភាពបង្ក្រាបបទល្មើសនេះពី​​ព្រោះ​​វាអាចការពារពូជត្រីសំខាន់ៗឲ្យសំបូរបែបឡើងវិញ​បានហើយជនសង្ស័យក៏វាខ្លាចរអារ​ខ្លះដែរទោះបីចាប់ខ្លួនមិនបានក៏ដោយ។


សូមបញ្ជាក់ថា៖នេះជាលើកទី១១ហើយនៅខែធ្នូឆ្នាំ២០១៨​នេះដែលខណ្ឌរដ្ឋបាល​ជល​​ផល​ចុះល្បាតនឹងធ្វើ​សកម្មភាពបង្ក្រាប​បទល្មើស​​នេសាទនៅ​តាមអន្លង់អភិរក្ស ក្នុងពេលដែលជន​សង្ស័យចេះតែលួចលាក់ ​ប្រើ​ប្រាស់​​ឧបករណ៍​ខុស​ច្បាប់​និងមធ្យោ​បាយ​ផ្សេងៗមួយចំនួនទៀត ៕