អាជ្ញាធរភ្នំពេញជូនដំណឹងស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖


អាជ្ញាធរភ្នំពេញ នៅថ្ងៃទី២១ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរក្នុងអំឡុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ចាប់ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១៨ ដល់ថ្ងៃទី០១ខែមករាឆ្នាំ២០១៩ ដោយមិនឲ្យធ្វើចរាចរតាមមហាវិថីវិមានឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ដែលតម្រូវឲ្យពង្វាងចរាចរទៅតាមស្ពានព្រែកក្តាមវិញ ។
សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ គ្រោងសម្ពោធជាផ្លូវការ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ៕