ឯកឧត្តម គួច ចំរើន ផ្សព្វផ្សាយ សមិទ្ធិផល និងផែនការសកម្មភាពសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១អាណត្តិទី៥ជូនសមាជិកគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម

វិទ្យុជាតិកម្ពុជា៖ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត កំពង់ចាម បានធ្វើពិធីផ្សព្វផ្សាយនូវសមិទ្ធិផល និងផែនការសកម្មភាព នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទី៥ នៅសាខាគណបក្សក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៨ ។ ដោយមានការចូលរួមពីសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាប្រមាណ៣00នាក់ ។