មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងដាក់បញ្ជូលតំបន់ភ្នំនាគខៀវក្នុងផែនការ៥ឆ្នាំ​ ដេីម្បីប្រែក្លាយទៅជា រមណីដ្ឋានធម្មជាតិ​និងបែបវប្បធ៌ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំនៅខេត្តស្ទឹងត្រែង៖


មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងដាក់បញ្ជូលតំបន់ទីតាំងភ្នំនាគខៀវទៅក្នុងផែនការ៥ឆ្នាំ ដើម្បីស្វែងរកដៃគូមកអភិវឌ្ឍតំបន់នេះឱ្យក្លាយទៅជា រមណីដ្ឋានធម្មជាតិនឹងបែបវប្បធ៌មសម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយជួយថែរក្សាសម្បត្តិធម្មជាតិដ៍មានតល្លៃនេះ។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖នេះជាធនធានធម្មជាតិដ៍មាន វ័យចំណាស់បែបវប្បធ៌ម ដែលកម្រមាននៅក្នុងប្រទេសកម្ពុជាយើង ដូចនេះសូមអំពាវនាវដល់អង្គការ ដៃគូមកជួយអភិវឌ្ឍន៍ព្រោះតំបន់នេះដាក់បញ្ជូលទៅក្នុងផែនការ៥ឆ្នាំហើយ។លោកបង្ហាញថា៖សក្តានុពលបែបវប្បធ៌មនឹងប្រវត្តិសាស្ត្រនេះមានអំណាយផលល្អទៅលើវិស័យទេសចរណ៍ហើយយើងនឹងសហការគ្នាបង្កើតជាតំបន់រមណីយដ្ឋាន អេកូទេចរណ៍ថ្មីឱ្យបានឆាប់នៅឆ្នាំ២០១៩នេះ។

ព្រះតេជគុណ ពុទ្ធ យ៉ាំ ចៅអធិការវត្តថាឡាបរិវ៉ាត់មានសង្ឃដីកាថា៖កិច្ចការងារទាំងនេះព្រះ
សង្ឃក៍បានរៀបចំជាកន្លែងមជ្ឈមណ្ឌលវិប្បសនាធុរៈដើម្បីបានពុទ្ធបរិស័ទធ្វើបុណ្យទាននៅទីនេះផងនិងបានចលនាប្រជាពលរដ្ឋយើងឱ្យជួយថែរក្សាផងព្រោះវាមានប្រយោជន៍ដល់វិស័យទេសចរណ៍ដែរ។


ព្រះតេជគុណមានសង្ឃដីកាបន្ថែមថា៖តំបន់ភ្នំនេះព្រះសង្ឃនិងអាជ្ញាធរឃុំស្រុកបានកំណត់ផ្ទៃដីអភិរក្សនៅជុំវិញនេះរួចហើយដើម្បីយើងរួមគ្នាអភិវឌ្ឍឱ្យមានទាក់ទាញភ្ញៀវមកលេងបានច្រើន។

លោកស្រីទុយប៉ាត់ប្រជាពលរដ្ឋមកពីឃុំកោះសំពាយស្រុកសៀមបូកខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖ប្រជាពលរដ្ឋពេញចិត្តណាស់បានឃើញព្រះសង្ឃនិងអាជ្ញាធរពាក់ព័ន្ធរួគ្នាធ្វើបែបនេះព្រោះតំបន់នេះជាសមិទ្ធផលនៅសេសសល់ចុងក្រោយបើគ្មានការរៀបចំអភិវឌ្ឍ នោះវានឹងបាត់បង់ជាមិនខាន។

សូមបញ្ជាក់ថា៖តំបន់ភ្នំនាគខៀវ ដែលស្ថិតក្នុងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងគឺជាភ្នំដ៍មានវ័យចំណាស់និងជាសមិទ្ធផល បែបវប្បធ៌មព្រោះ មានថ្មដូចជា រូបដំរីសភ្លុកខៀវ -ដំរីសាមពាន់- ល្អាងថ្មនិងដើម ឈើធំៗ- និងមានទឹកស្រកចេញពី ល្អាងភ្នំផងដែរ ហើយបច្ចុប្បន្នត្រូវបានអាជ្ញាធររួមនិងព្រះសង្ឃនៅវត្តថាឡាបរិវ៉ាត់ចំណាយថវិកាអស់ជាង៤០០០ដុល្លារកាយដីធ្វើក្រវ៉ាត់ព្រំបានជាង៤គីឡូម៉ែត្រ៕