ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជា​ ចុះពិនិត្យដើម្បីត្រៀមរៀបចំឧបករណ៍បំពងសម្លេងផ្សាយក្នុងឱកាសសម្ពោធវិមានឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ​៖


ថ្នាក់ដឹកនាំវិទ្យុជាតិកម្ពុជាបានដឹកនាំមន្ត្រីជំនាញក្រោមឱវាទចុះត្រួតពិនិត្យមើលបរិវេណវិមានឈ្នះឈ្នះដើម្បីត្រៀមរៀបចំឧបករណ៍បំពងសម្លេងសម្រាប់ធ្វើការផ្សាយជូនដល់សាធារណ:ជន នៅក្នុងឱកាសថ្ងៃសម្ពោធវិមានឈ្នះឈ្នះនិងអបអរសាទរខួបលើកទី 20 នៃការបញ្ចប់សង្គ្រាមស៊ីវិល ស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ នឹងធ្វើការសម្ពោធមានរយះពេលបីថ្ងៃ ចាប់ពីថ្ងៃទី29 ថ្ងៃទី30 និងថ្ងៃទី 31 ខែធ្នូឆ្នាំ 2018ខាងមុខនេះ ដែលស្ថិតនៅក្នុង សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ។