ចិននិងរុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិយោធា

AKP ភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ — សមាជិកក្រុមប្រឹក្សារដ្ឋចិននិងជារដ្ឋមន្ត្រីការពារប្រទេសលោក Wei Fenghe បានជួបជាមួយអនុរដ្ឋមន្ត្រីការពារប្រទេសសហព័ន្ធរុស្ស៊ីនិងជាប្រមុខគណៈនាយកយ៉ាងសំខាន់សម្រាប់កិច្ចការនយោបាយយោធានៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី លោក Andrey Kartapolov ក្នុងក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ។

លោក Wei បានវាយតម្លៃខ្ពស់ការផ្លាស់ប្តូរគ្នាកាលពីពេលថ្មីៗនេះ ព្រមទាំងកិច្ចសហប្រតិបត្តិរវាងយោធាទាំងពីរ ។
លោក Wei បាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការរួមគ្នាជាមួយរុស្ស៊ី ដោយឆក់យកឱកាសនៃ ខួបលើកទី៧០ នៃចំណងទាក់ទងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំខាងមុខដើម្បីអនុវត្តន៍ ដែលមានការតាំងចិត្តការមូលមតិគ្នាដែលបានសម្រេចដោយប្រមុខរដ្ឋទាំងពីរ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការយោធារបស់ភាគីទាំងពីរ ដើម្បីឱ្យទទួលបាននូវស្នាដៃថ្មីជាបន្តទៅទៀត ។

លោក Kartapolov បាននិយាយថា ប្រទេសរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិននៅ ក្នុងវិស័យយោធា និងវិស័យដទៃទៀត ព្រមទាំងជំរុញទៅមុខនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយនឹងយោធារបស់ខ្លួនឱ្យឡើងទៅដល់កម្រិតថ្មីមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )