ប៉ូលីសតាមប្រម៉ាញ់រកអ្នកបង្ហោះដ្រូនដែលធ្វើការរំខានដល់ព្រលានយន្តហោះហ្កាត់វីក​ក្នុងប្រទេសអស់គ្លេស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២១.១២.១៨)

អង់គ្លេស៖ អាកាសយានដ្ឋានធំជាងគេទី ២ នៅចក្រភពអង់គ្លេសត្រូវបានបិទមួយថ្ងៃចំពេលដែលមមាញឹកបំផុតសម្រាប់ការធ្វើដំណើរក្នុងឱកាសជិតបុណ្យសកលបន្ទាប់ពីប៉ូលិសបានរកឃើញការបង្ហោះដ្រូនមួយជាទង្វើចេតនារំខានដល់ហោះហើរនៅក្នុងអាកាសយានដ្ឋាន ។

អាកាសយានដ្ឋានហ្កាត់វីក ​ត្រូវបានបិទទ្វារកាលពីថ្ងៃពុធចាប់តាំងពីម៉ោង ៩ យប់ ម៉ោងនៅក្នុងប្រទេសអង់គ្លេសត្រូវនឹងម៉ោង ៤ ភ្លឺម៉ោង នៅថ្ងៃបន្ទាប់នៅភ្នំពេញ​ ​បន្ទាប់ពីគេប្រទះឃើញដ្រូនមួយ នៅក្បែរកន្លែងហោះហើរ។ប៉ូលីសកំពុងតាមប្រមាញ់រកម្ចាស់ដ្រូនដែលបានធ្វើឲ្យព្រលានយន្ដហោះ​ជាប់គាំងបណ្តាលឱ្យមានភាពចលាចលសម្រាប់អ្នកដំណើររាប់សែននាក់ប៉ុន្មានថ្ងៃមុនបុណ្យណូអែល។

ប៉ូលីសបាននិយាយថាគ្មានការបង្ហាញណាមួយថាឧបទ្ទវហេតុនោះគឺជាអំពើភេរវកម្មនោះទេ។ កងកម្លាំងប៉ូលីសជាង ២០នាក់មកពីកងកម្លាំងពីរផ្សេងគ្នាកំពុងស្វែងរកអ្នកបញ្ជាដ្រូន។