ប៉ូលីសតាមដានរកប្រភពនៃការគំរាម​បំផ្ទុះគ្រាប់បែកនៅផ្សារបុណ្យណូអែលក្នុងប្រទេសអាល្លឺម៉ង់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២១.១២.១៨)

អាល្លឺម៉ង់៖ ប៉ូលិសបានធ្វើការត្រូតពិនិត្យនិងឆែកឆេររួចរាល់ ហើយបន្ទាប់ពីមានការគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅផ្សារទំនើបនិងផ្សារបុណ្យណូអែលក្នុងទីក្រុងហៃដ ប្រទេសអាល្លឺម៉ង់ ។អ្នកនាំពាក្យប៉ូលិសបាននិយាយថាការគំរាមកំហែងនេះបានកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍តាមរយៈអ៊ីម៉ែល។

កងកម្លាំងប៉ូលិសប្រហែល ៣០ នាក់បានបិទទីតាំងលក់ទំនិញនិងបោសសម្អាតផ្សារបុណ្យណូអែលហើយប៉ូលីសកំពុងចាប់ផ្តើមស៊ើបអង្កេតលើអ្នកផ្ញើអ៊ីម៉ែលនោះហើយ។

មតិលើបណ្តាញអ៊ីនធឺណិតបាននិយាយថានៅរយៈពេលប៉ុន្មានថ្ងៃ​នេះ មានការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្នុងរដ្ឋមួយចំនួនក្នុងប្រទេសអាល្លឺម៉ង់ ដែលបណ្តាលឲ្យមានការជម្លៀសប្រជាជនចេញពីអគារមួយចំនួនបន្ទាប់ពីគ្មានវត្ថុសង្ស័យណាមួយត្រូវបានគេរកឃើញឡើយ។