លោកពូទីនចោទប្រកាន់អាមេរិកពីការបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (២១.១២.១៨)

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនកាលពីថ្ងៃព្រហស្បតិ៍បានចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើនហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារមិនគោរពសន្ធិសញ្ញាគ្រប់គ្រងអាវុធសំខាន់ៗនិងការបដិសេធមិនធ្វើកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងផ្សេងទៀតដែលនឹងដល់ថ្ងៃផុតកំណត់ក្នុងពេលឆាប់ៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយដែលមានរយៈពេលជាងបីម៉ោងលោកពូទីនបានគាំទ្រដល់ការសំរេចចិត្តរបស់ប្រធានាធិបតីអាមេរិកក្នុងការដកទ័ពចេញពីប្រទេសស៊ីរី ។លោកពូទីនក៏បានបន្តទៀតថា នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រីតេរ៉េសា ម៉េ​ គ្មានជម្រើសអ្វីក្រៅពីការដកប្រទេសចេញពីសហភាពអ៊ឺរ៉ុបទេហើយលទ្ធិប្រជាធិបតេយ្យលោកខាងលិចកំពុងស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ។

ឆ្នាំនេះលោកពូទីនបានបញ្ជាក់ច្បាស់នូវការព្រួយបារម្ភដ៏ធំបំផុតរបស់លោក គឺជាការប្រកួតប្រជែង​អាវុធដ៏គ្រោះថ្នាក់ដោយលោកបានចោទប្រកាន់សហរដ្ឋអាមេរិកថា មិនយកចិត្តទុកដាក់ដល់ការគ្រប់គ្រងអាវុធ។