ជនជាតិគួយនៅខេត្តស្ទឹងត្រែងនាំគ្នាហាត់រាំជាមួយនិងបទចំរៀងកន្ត្រឹមតាទើត ដើម្បីអភិរក្សប្រពៃណីជនជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ានគឹមហឿន ប្រចាំនៅខេត្តស្ទឹងត្រែង៖

ជនជាតិគួយនៅខេត្តស្ទឹងត្រែង បាននាំគ្នាហាត់រៀនរបាំបែប បុរាណហៅថារបាំកន្ត្រឹមតាទើត ព្រោះពួកគេចាត់ទុកថាជាផ្នែកមួយក្នុងវិស័យសិល្បៈនៃអត្តសញ្ញាណខ្មែដើម ហើយសព្វថ្ងៃមានតែបងប្អូនជនជាតិគួយតែប៉ុណ្ណោះដែលចេះសំដែងរបាំប្រភេទនេះ។

ក្នុងពិធីបង្រៀនសំដែងរបាំកន្ត្រឹមតាទើតរបស់ជនជាតិគួយ នៅភូមិទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្ត ស្ទឹងត្រែង លោក សូ ឆេង ជនជាតិគួយជាចាស់ទុំដឹកនាំ សម្តែង សិល្បៈ បានបញ្ជាក់ថា៖បងប្អូនជនជាតិគួយមានរបាំជាច្រើនដែលកំពុងហាត់រៀនឡើងវិញ ដូចជារបាំថ្វាយគ្រូ -របាំគុណដំបង- របាំកន្ត្រឹមតាទើត -នឹងរបាំបួងសួងសុំសេចក្តីសុខជាដើម។ លោកថា៖បងប្អូនជនជាតិគួយ បានស្រាវជ្រាវរកឬសគល់ដើមនៃរបាំនេះ ពីព្រោះវាបានបាត់បង់ទៅនៅក្នុងសម័យរបបខ្មែរក្រហមខ្លាចក្រែងកូនចៅជំនាន់ក្រោយមិន បានឃើញនឹង មិនបានស្គាល់។

លោកស្រីខា ស្រស់ អ្នកបង្ហាត់របាំកន្ត្រឹមតាទើតបានលើកឡើងថា៖បញ្ហាប្រឈមកន្លងមកនេះហើយដែលបង្កឱ្យមានភាពភ្លេចភ្លាំងហើយចំណែកចាស់ៗចេះតែប្រឹងប្រែបង្ហាត់បង្រៀនព្រោះរាជរដ្ឋាភិបាលបច្ចុប្បន្នបានគាំទ្រណាស់ដល់បងប្អូនជនជាតិភាគតិច។លោកស្រីបន្តថា៖សិល្បៈពួកគាត់កំពុងឈានទៅរកការបាត់បង់ព្រោះសង្កេតឃើញមិនទាន់មានការរៀបចំទុកដាក់អភិរក្សពីស្ថាបន័ពាក់ពន្ធ័ណាមួយទេ ទើបពួកគាត់ខិតខំបង្រៀនកូនចៅឱ្យចេះបន្ត។

កញ្ញា រី ស្ដា វ័យ១៨ឆ្នាំ ជាជនជាតិគួយ បានគាំទ្រចំពោះគំនិតចង់អភិរក្សនេះព្រោះថារបាំជនជាតិ មានតែជនជាតិគួយប៉ុណ្ណោះដែលចេះនិងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមាននៅពីជំនាន់ដើម។កញ្ញាគាត់សំគាល់ថា៖របាំនឹងបទចំរៀងកន្ត្រឹមតាទើតនេះបងប្អូនជនជាតិគួយនិយម
ចួលចិត្តលេងណាស់នៅពេលមានបុណ្យក្នុងភូមិចាស់ទុំតែងតែនាំយកមកសម្តែង។

សូមបញ្ចាក់ថា៖របាំនឹងបទចំរៀងកន្ត្រឹម តាទើត បងប្អូនជនជាតិគួយនិយមលេងចាប់តាំងពីមនុស្សកើតរហូតដល់ស្លាប់ដូចជាពិធីបង្កក់កូន-រៀបការ-បំបួស-នឹងបុណ្យសពជាដើម ព្រោះជនជាតិគួយបានប្រកាន់ថាតាទើតជាមេកន្ទ្រាញ បានផ្តល់សេចក្តីសុខ៕