ឥណ្ឌូណេស៊ីចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន២១នាក់នៅមុនថ្ងៃបុណ្យណូអែល

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (២០.១២.១៨)

ឥណ្ឌូណេស៊ី៖ មេបញ្ជាការប៉ូលិសឥណ្ឌូណេស៊ីបាននិយាយកាលពីថ្ងៃពុធថាកងកម្លាំងបង្រ្កាបភេរវកម្មរបស់ឥណ្ឌូណេស៊ីបានចាប់ខ្លួនជនសង្ស័យជាភេរវករចំនួន ២១ នាក់នៅតាមបណ្តាខេត្តផ្សេងៗក្នុងរយៈពេលមួយខែមុនរដូវបុណ្យណូអែលនិងបុណ្យចូលឆ្នាំសាកល។

តាមរបាយការណ៍បានឲ្យដឹងថាជនសង្ស័យមួយចំនួនគឺជាសមាជិកនៃក្រុមភេរវករ ចាម៉ា អាសារុត ដូឡា ( Jamaah Ansharut Daulah )។

បន្ទាប់ពីដកស្រង់ព័ត៌មានពីជនសង្ស័យដែលបានចាប់ខ្លួនលោកមេបញ្ជាការប៉ូលិសបាននិយាយថារហូតមកដល់ពេលនេះមិនទាន់មានការគំរាមកំហែងវាយប្រហារភេរវកម្មណាមួយនៅថ្ងៃឈប់សម្រាកនាពេលខាងមុខនោះទេ។

ដើម្បីធានាដល់សុវត្ថិភាពនៃរដូវកាលឈប់សម្រាកនោះប៉ូលីសឥណ្ឌូនេស៊ីនឹងដាក់ពង្រាយកងកម្លាំងយោធាចំនួនជាង ៩៤.០០០ នាក់នៅតាមកន្លែងគោរពបូជានិងកន្លែងទេសចរណ៍សាធារណៈចាប់ពីថ្ងៃទី ២២ ខែធ្នូដល់ថ្ងៃទី ២ ខែមករាឆ្នាំក្រោយ។