ប្រទេសចិនចាប់ខ្លួនជនជាតិកាណាដាម្នាក់ទៀត​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអេស៊ា (២០.១២.១៨)

ចិន៖ តាមទូរទស្សន៍បរទេសបានស្រង់សម្តីរបស់មន្រ្តីរដ្ឋាភិបាលកាណាដាមួយរូបដែលបានឲ្យដឹងកាលពីថ្ងៃពុធនេះថា ប្រទេសចិនបានចាប់ជនជាតិកាណាដាម្នាក់ទៀត ជាលើកទីបីក្នុងពេលដែលប្រទេសចិន និងប្រទេសកាណាដាកំពុងមានទំនាស់ការទូតជាមួយគ្នា
ទាក់ទងដល់ការចាប់ខ្លួននាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ​ ។

ការចាប់ខ្លួនថ្មី ៗ នេះនូវអតីតមន្រ្តីការទូតមួយរូប និងពាណិជ្ជករជាជនជាតិកាណាដាបានធ្វើឲ្យមានការមន្ទិលសង្ស័យថា ប្រទេសចិន
កំពុងតែចង់សងសឹកទៅនឹងការចាប់ខ្លួនរបស់នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ​ នោះ។​

នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ​ត្រូវបានតុលាការប្រទេសកាណាដាដោះលែងឲ្យនៅក្រៅឃុំ កាលពីសប្តាហ៍មុនរង់ចំាអាមេរិកបើកសវនាការសម្រេចការធ្វើបត្យាប័ន ដើម្បីកាត់ទោសដោយចោតពីបទបោកបន្លំ​ក្នុងរឿងធ្វើជំនួញជាមួយប្រទេសអៀរ៉ង់
រំលោភលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើប្រទេសអៀរ៉ង់ ។