ប្រទេសចិននិងមីយ៉ាន់ម៉ាបើកកិច្ចពិភាក្សាផ្នែកការទូតនិងការការពារជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៩.១២.១៨)

ចិន៖ កាលពីថ្ងៃអង្គារប្រទេសចិននិងមីយ៉ាន់ម៉ាបានរៀបចំកិច្ចពិភាក្សាផ្នែកការទូតនិងការការពារជាតិលើកទីបួនរបស់ខ្លួននៅទីក្រុងគុនមីញដែលជារដ្ឋធានីនៃខេត្តយូណានប្រទេសចិនដោយប្រទេសទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានឲ្យដឹងថាភាគីទាំងពីរបានព្រមព្រៀងគ្នាថាស្ថានភាពនៅភាគខាងជើងមីយ៉ាន់ម៉ាមានទាក់ទងយ៉ាងខ្លាំងទៅនឹងសន្តិភាពក្នុងតំបន់និងសុខុមាលភាពរបស់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។គ្រប់ភាគីទាំងអស់នៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាគួររក្សាភាពអត់ធ្មត់និងសម្រេចនូវបទឈប់បាញ់គ្នាឱ្យបានឆាប់តាម
ដែលអាចធ្វើទៅបានដើម្បីចៀសវាងការបំផ្លាញដល់ស្ថេរភាពនៅតាមតំបន់ព្រំដែន ។

ប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់ណាមួយដើម្បីគ្រប់គ្រងស្ថានភាពរួមគ្នានៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា, ពង្រឹងកិច្ចសហប្រតិបត្តិការលើស្ថេរភាពនិងការគ្រប់គ្រង, ការការពារសុវត្ថិភាព, សិទ្ធិស្របច្បាប់និងផលប្រយោជន៍របស់ប្រជាជននៅតាមតំបន់ព្រំដែន, និងការអនុវត្តដោយរលូននៃគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ផ្សេងៗ ទៀត។