បេសកជនពិសេសអាមេរិកប្រចាំកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងអំឡុងពេលមានភាពតានតឹង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៩.១២.១៨)

អាមេរិក៖ កាលពីថ្ងៃអង្គារនេះក្រសួងការបរទេសអាមេរិកបានឲ្យដឹងថាបេសកជនពិសេសអាមេរិកប្រចាំកូរ៉េខាងជើងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះ។

លោក ស្ទេហ្វេន បីហ្គាន (Stephen Biegun)តំណាងពិសេសរបស់អាមេរិកសម្រាប់បញ្ហានៅកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចទៅទីក្រុងសេអ៊ូលចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រដែលលោកនឹងជួបជាមួយលោកលីដូហូន (Lee Do-hoon)តំណាងពិសេសរបស់កូរ៉េខាងត្បូងចំពោះបញ្ហាសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ។អ្នកទាំងពីរនឹងពិភាក្សាដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលទ្វេភាគីលើបញ្ហានុយក្លេអ៊ែរ ។

តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាក្នុងអំឡុងពេលនៃការស្នាក់នៅនេះ លោក បីហ្គាន និងលោក លី នឹងធ្វើជាសហប្រធានក្នុងកិច្ចប្រជុំក្រុមការងារទ្វេភាគីដើម្បីសំរេចគោលដៅនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរព្រមទាំងគម្រោងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េផងដែរ។