កូរ៉េខាងត្បូងត្រូវការថវិកាប្រមាណ ​៣.៩ទ្រីលានវ៉ុន ​ដើម្បីរៀបចំកីឡាអូរឡាំពិក ឆ្នាំ ២០៣២ រួមគ្នា ជាមួយទីក្រុងព្យុងយ៉ាង

AKP ភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ — ប្រទេសកូរ៉េខាងត្បូង នឹងត្រូវការកញ្ចប់ថវិកាមួយដែលមានទឹកប្រាក់ប្រមាណ ៣.៩ទ្រី​លាន​វ៉ុន ​ស្មើនឹងប្រមាណ៣.៤៤ប៊ីលានដុល្លារអាម៉េរិក​ ដើម្បីធ្វើជាម្ចាស់រួមគ្នាសម្រាប់កីឡា​អូរឡាំពិក​រដូវក្តៅឆ្នាំ២០៣២ ជាមួយប្រទេកូរ៉េខាងជើង ដែលនេះជាការប៉ាន់ស្មានមួយ​ដោយ​រដ្ឋាភិបាលទីក្រុងសេអ៊ូលដែលបានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារ។

ការគ្រោងនេះបានធ្វើឡើងខណៈដែលរដ្ឋាភិបាលក្រុងសេអ៊ូល​កំពុងជំរុញ ក្នុងការ​បង្កើត​នូវការប្រគួតប្រជែងរួមគ្នា ជាមួយទីក្រុងព្យុងយ៉ាង​សម្រាប់កីឡាអូរឡាំពិក។ គម្រោង​នេះ​ត្រូវបានធ្វើជាផ្នែកមួយ នៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាង ប្រធានាធិបតីលោក មូន ចេ-អ៊ិន និងមេដឹកនាំកូរ៉េខាងជើង លោក គីម- ជុង-អ៊ុន ដើម្បីជំរុញកិច្ចផ្លាស់ប្តូរគ្នាទៅវិញ​ទៅ​មក​ទ្វេភាគី នៅពេលកិច្ចប្រជុំកំពូលលើកទី៣របស់ពួកគេ​កាលពីថ្ងៃទី១៩ ខែកញ្ញាកន្លងទៅ។

រដ្ឋាភិបាលទីក្រុងសេអ៊ូល ដែលដឹកនាំដោយអ្នកសេរីនិយម លោក Park Won-soon បានសន្យាគ្នាថានឹងធ្វើពិធីបើក និងបិទនៅក្នុងទីក្រុងសេអ៊ូល​ និងទីក្រុងព្យុងយ៉ាងកាលពី​ពេលថ្មីៗនេះ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(IT)របស់កូរ៉េខាងត្បូង។

រដ្ឋាភិបាលក្រុងបាននិយាយថា ការគណនាត្រូវបានគេបំលែងដោយ​ស្ថាប័នឯកជន​រួមគ្នា ហើយវាមិនបានរាប់បញ្ចូលពីចែករំលែករបស់ទីក្រុងព្យុងយ៉ាងទេ។

រដ្ឋាភិបាលក្រុងបាននិយាយទៀតថា វាត្រូវបានអនុម័ត​ គម្រោងថវិកា ដល់ក្រុមប្រឹក្សា​ក្រុង​សេអ៊ូល ហើយវានឹងត្រូវបានគេដាក់ឱ្យមានការបោះឆ្នោតមួយនាថ្ងៃព្រហស្បតិ៍​ខាងមុខ​នេះ។ ទីក្រុងនេះ បានរៀបចំកន្លែងស្នាក់នៅជាផ្លូវការមួយរួចជាស្រេច​ជាមួយគណៈកម្មាធិកា​រ​កីឡា និងអូរឡាំពិកកូរ៉េ។

ការប៉ានប្រមាណនូវកញ្ចប់ថវិកាដ៏ធំនេះ ដោយរួមបញ្ចូលទាំង តម្លៃសម្រាប់រៀបចំ​ព្រឹត្តិការណ៍​នានាចំនួន៣៣ ក្នុងអំឡុងពេលពិធីបុណ្យកីឡាពិភពលោករយៈពេល១៥ថ្ងៃនេះ នៅក្នុង​​រដ្ឋធានីចំនួនពីរ នៃកូរ៉េទាំងពីរដែលបានបែងចែកគ្នានេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )