ឯកឧត្តម​ ឃួង ស្រេង ចុះ​ពិនិត្យ​ការតុបតែងភ្លើង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតំបន់ជុំវិញ ដើម្បី ត្រៀម​សម្ពោធ ​វិមានឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖


នៅយប់ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​ ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និងអាជ្ញាធរ​ខណ្ឌ​ជ្រោយ​ចង្វារ ចុះ​ពិនិត្យប្រពន្ធ័ភ្លើងតាម​បណ្ដោយ​មហាវិថី ឈ្នះ ឈ្នះ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ទាប់ពីតុបតែង និងស្ថាបនារួច នៅតំបន់វិមានឈ្នះឈ្នះ ដើម្បី​​ត្រៀម​រៀបចំ ​ពីធី​សម្ពោធ​ វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ​ និង​អបអរសាទរ​ ខួប​លើក​ទី​២០ នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិលនៅ​កម្ពុជា ។


​ សូមបញ្ជាក់​ថា​ វិមានឈ្នះឈ្នះត្រូវសម្ពោធរយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ ដោយដំណាលគ្នានឹងខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមកិច្ចប្រឹងប្រែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រារព្ធពិធីឆ្លងឆ្នាំសកល ដែលមានអុចកាំជ្រួចបែប3D នាពេលរាត្រីផងដែរ ។