អ.ស.ប អនុម័តសេចក្តីសម្រេចថ្កោលទោស ការរំលោភសិទ្ធិមនុស្សនៅកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ — អ.ស.ប​ បានអនុម័តនូវសេចក្តីសម្រេចមួយ​កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការ​ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។

សេចក្តីសម្រេចនេះ ត្រូវបានគេអនុម័តដោយមតិឯកច្ឆន្ទនៅឯកិច្ចប្រជុំមួយនៅ​ មហា​សន្និបាទ អ.ស.ប​ ដោយប្រារព្ធខួបឆ្នាំទី១៤ជាប់ៗគ្នា ដូចជាឯកសារមួយត្រូវបានគេអនុម័ត​ដោយ​ស្ថាប័នពិភពលោកមួយនេះ។

ពេលវេលានេះ វាបានកើតឡើងនៅក្នុងឆ្នាំនេះ ដែលបានបង្ហាញពីការរំលឹកខាង​ការទូត​ជាមួយប្រទេសកូរ៉េខាងជើង ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន​។

កិច្ចចរចានានា ស្តីអំពីការធ្វើមិនឱ្យមាននុយក្លេអ៊ែរត្រូវបានគេបង្កើតឡើង​ហើយសេចក្តី​សម្រេចនេះ បានប្រើដល់ការគូសបញ្ជាក់ពីភាពខ្វះខាតនៃដំណើរការនេះផងដែរ នៅការ​ថ្លែង​ពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ​ដែលបានថ្កោលទោសលើរបបរបស់ទីក្រុងព្យុងយ៉ាង។

សេចក្តីសម្រេចនេះនិយាយផ្តោតលើប្រទេសកូរ៉េខាងជើងដែលជាឈ្មោះផ្លូវការរបស់ខ្លួនថា មហា សន្និបាទថ្កោលទោសជារយៈពេលវែង និងជាបន្តជាប្រព័ន្ធ ការរីករាលដាល និងការរំលោភបំពានខាងសិទ្ធិមនុស្សជាទូទៅ ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង។

ជាមួយគ្នានេះដែរ នៅក្នុងការសំដែងខកចិត្តមួយ​ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់​ប្រទេស​កុំមុយនីស្តមួយនេះ (KCNA) ​បានគូសបញ្ជាក់ថា អាម៉េរិកបានស្វះស្វែងរកក្នុងការនាំ​បញ្ហានេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប (UNSC) ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤​មក។ KCNAបាននិយាយថា ប៉ុន្តែការប៉ុនប៉ងរបស់ខ្លួន​បានអនុម័តនៅក្នុងឆ្នាំនេះ។ សំណើរ​អាម៉េរិកសម្រាប់កិច្ចពិគ្រោះយោបល់ពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើងនេះ ត្រូវបាន​បដិសេធដោយប្រទេសជាសមាជិក​ UNSCជាច្រើនលើកច្រើនសារកន្លងមកហើយ។

អាម៉េរិក​​បានឈ្នះការគាំទ្រ​មកពីប្រទេសចំនួន៨ប៉ុណ្ណោះ លើប្រទេសជាសមាជិកទាំង១៥ ខ្វះមួយក្នុងប្រទេសចំនួន៩ដែលត្រូវការសម្រាប់កិច្ចពិភាក្សាជាធម្មតា​ស្តីអំពីបញ្ហានេះ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )