រដ្ឋាភិបាលលីប៊ីព្រមានពីការគំរាមកំហែងចំពោះសន្តិសុខជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៨.១២.១៨)

លីប៊ី៖ រដ្ឋាភិបាលលីប៊ីដែលគាំទ្រដោយអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមហៅកាត់ថាអាយស៊ីសនៅតែជាការគំរាមកំហែងដល់សន្តិសុខជាតិរបស់លីប៊ីបើទោះបីជាក្រុមអាយស៊ីសបានបរាជ័យនៅកាលពីចុងឆ្នាំ ២០១៦ កន្លងមកក៏ដោយ។

រដ្ឋាភិបាលលីប៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងពិធីនៃខួបជ័យជម្នះ ២ ឆ្នាំ របស់ខ្លួនលើក្រុមអាយស៊ីសថា “ការរំដោះប្រទេសជាតិក្នុងពេលនេះពុំទាន់បានលុបបំបាត់ក្រុមភេរវកម្មអាយស៊ីសទាំងស្រុងនោះទេ” ។

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា”សមាជិកក្រុមអាយស៊ីសខ្លះបានរត់គេចខ្លួននិងព្យាយាមប្រមូលផ្តុំនៅតំបន់ផ្សេងៗទៀតហើយពួកគេកំពុងរង់ចាំឱកាសដើម្បីធ្វើប្រតិបត្តិការ ភេវរកម្មផងដែរ” ។