កិច្ចសហប្រតិបត្តិការរវាងចិននិងវៀតណាមបានឈានដល់ភាពស៊ីជម្រៅមិនធ្លាប់មានពីមុនមក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (១៨.១២.១៨)

វៀតណាម៖ ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅវៀតណាមបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងចិននិងវៀតណាមលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗបានឈានដល់វិសាលភាពស៊ីជម្រៅមួយដែលមិនធ្លាប់មានពីមុនមក។

នៅឯពិធីជប់លៀងមួយដែលរៀបចំឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីអបអរដល់ការចូលកាន់តំនែងថ្មីរបស់លោកឯកអគ្គរដ្ឋទូតថ្មីរបស់ចិន លោកបាននិយាយថាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្រោមការដឹកនាំដ៏វាងវៃរបស់មេដឹកនាំនៃប្រទេសទាំងពីរបានធ្វើឲ្យទំ
នាក់ទំនងរវាងចិននិងវៀតណាមរក្សាបាននូវសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោកអគ្គរដ្ឋទូតបានមានប្រសាសន៍ថាការអភិវឌ្ឍនៃប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងថ្មីមួយស្តីពីការលើកកម្ពស់ជាយុទ្ធសាស្ត្រលើមិត្តភាពជាប្រពៃណីក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិលើវិស័យផ្សេងៗដែលបានកំណត់ទិសដៅព្រមទាំងបានជម្រុញការអភិវឌ្ឍផ្នែកការទូតរវាងប្រទេសចិននិងវៀតណាមក្នុងយុគសម័យថ្មីនេះផងដែរ។