លោក មូន គ្រោងនឹងធ្វើកិច្ចប្រជុំបណ្តារដ្ឋមន្រ្តីដែលជាប់ទាក់ទង នឹងសេដ្ឋកិច្ចដែលបានពង្រីកជាលើកដំបូង​

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ — ការិយារបស់លោកបាននិយាយថា ប្រធានាធិបតីលោក មូន ចេ-អ៊ិន​ បានគ្រោង​នឹង​ដឹកនាំកិច្ចប្រជុំនៃបណ្តារដ្ឋមន្រ្តីដែលជាប់ទាក់ទងនឹងសេដ្ឋកិច្ចដែលបានបានពង្រីកជាលើកដំបូងនាថ្ងៃចន្ទនេះ ដើម្បីពិភាក្សាគ្នាពីមធ្យោបាយនានា ក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់​ក្នុងការប្រឈមទៅនឹងការធ្លាក់ចុះនោះ។

កិច្ចប្រជុំនេះដែលបានគ្រោងចាប់ផ្តើមនៅវេលាម៉ោង ១០:០០នាទីព្រឹក​ នឹងត្រូវបាន​ចូល​រួម​ដោយ​រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថ្មី លោក ហុង ណាំ-គី រដ្ឋមន្រ្តីក្រសួងអប់រំ លោក យូ អ៊ុន-ហេ ដែលរដ្ឋមន្រ្តីទាំងពីនេះជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្គម ព្រមទាំង​ប្រមុខ​ដឹកនាំនៃបណ្តាក្រសួងសំខាន់ៗ និងភ្នាក់ងារ រដ្ឋាភិបាលនានាផ្សេងទៀតដែលទទួល​បន្ទុក​គោលនយោបាយនានាដែលទាក់ទងនឹងសេដ្ឋកិច្ច។
វាជាកិច្ចប្រជុំលើកដំបូងហើយ​នៃកិច្ចប្រជុំប្រភេទនេះរបស់ខ្លួន នឹងត្រូវបានធ្វើជាអធិប​តីភាព​ដោយប្រធានាធិបតី​ ចាប់តាំងពីលោកបានឡើងកាន់តំណែង​កាលពី ខែឧសភា ឆ្នាំ​កន្លងទៅ។

ការិយាល័យប្រធានាធិបតី ចេអ៊ុងវ៉ាដា បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោត​ជា​សំខាន់លើកិច្ចពិភាក្សាគ្នាពីមធ្យោបាយនានា ក្នុងការធ្វើឱ្យងើបឡើងវិញនូវសេដ្ឋកិច្ចក្នុងតំបន់ ដែលបានបាត់បង់ដោយសារចំហាយ​ ដោយសារតែការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក។ វិធាន​ការ​ទាំងនេះ​នឹងជួយលើកម្ពស់ការរីកលូតលាស់រួមបញ្ចូលគ្នា​ ការលើកទឹកចិត្តសេដ្ឋកិច្ច​ជាស្នូល​​ ដែលបានជំរុញដោយរដ្ឋាភិបាលរបស់លោក មូន ​នោះ នឹងធ្វើជាផ្នែកមួយផងដែរនៃ​ប្រធានបទ​របៀបវារៈដ៏សំខាន់​សម្រាប់កិច្ចប្រជុំនេះ។

ការិយាល័យប្រធានាធិបតីបាននិយាយកាលពីពេលមុននេះថា កាលពីសប្តាហ៍កន្លង​ទៅ លោក មូន បានទទួលព័ត៌មានដោយសង្ខេបជាលើកដំបូងរបស់លោក​ ពីលោក ​ហុង ដែលបាន​ឡើង​កាន់ដំណែងកាលពីថ្ងៃអង្គារកន្លងទៅនោះ។​ ប៉ុន្តែអ្វីដែលគេត្រូវពិភាក្សានៅ​ក្នុង​កិច្ចប្រជុំជាលើដំបូងនេះ នឹងត្រូវបានគេប្រកាសរួមគ្នា​ជាមួយនឹងលទ្ធផលនៃកិច្ចប្រជុំនា​ថ្ងៃចន្ទ​នេះ​ជាមួយនឹងរដ្ឋមន្រ្តីទាំងពីរនេះដែរ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )