យោធាអ៊ីស្រាអែលរកឃើញរូងក្រោមដីឆ្លងកាត់ព្រំដែនទី៤ចេញពីប្រទេសលីបង់

AKP ភ្នំពេញ ថ្ងៃទី១៧ ខែធ្នូ  ឆ្នាំ២០១៨ — យោធាអ៊ីស្រាអែលបាននិយាយពីថ្ងៃអាទិត្យថា ខ្លួនបានរកឃើញរូងក្រោមដីសម្រាប់ធ្វើការវាយ         ប្រហារទី៤ ដែលឆ្លងកាត់ចេញពីប្រទេសលីបង់ភាគខាងត្បូងចូលទៅក្នុងទឹកដីអ៊ីស្រាអែល ។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រូងក្រោមដីនោះត្រូវបានគេរកឃើញកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅពេលធ្វើប្រតិបត្តិការ «   Northern Shield ( ខែលភាគខាងជើង ) » ដែលសំដៅរកឱ្យឃើញនឹងធ្វើឱ្យបរាជ័យរូងក្រោមដីឆ្លងកាត់ព្រំដែន ។

សេចក្តីថ្លែងការណ៍នោះនិយាយបន្ថែមថា រូងក្រោមដីសម្រាប់ធ្វើការវាយប្រហារនេះស្ថិតនៅក្រោម ការត្រួតត្រារបស់កងកម្លាំងការពារអ៊ីស្រាអែល ( IDF ) ហើយមិនបង្កឱ្យមានជាការគំរាមកំហែងភ្លាមៗនោះទេ ។ ។

អ្នកនាំពាក្យនោះបានព្រមានថា កងទ័ពអ៊ីស្រាអែលបានដាក់គ្រឿងផ្ទុះមុននឹងកម្ទេចរូងនេះចោល ។ ច្រកចូលណាមួយចេញពីភាគីលីបង់គឺជាគ្រោះថ្នាក់ ។

អ្នកនាំពាក្យនោះបាននិយាយបន្ថែមថា  IDF បច្ចុប្បន្នកំពុងធ្វើការស៊ើបអង្កេតនិងវិភាគរូងវាយប្រហារក្រោមដីនេះ ដោយឡែកបន្តអនុវត្តន៍នូវប្រតិបត្តិការផ្សេងៗដូចដែលបានគ្រោងទុក ។

យោធាបាននិយាយថា ខ្លួននឹងចាប់ឱ្យរដ្ឋាភិបាលលីបង់ទទួលខុសត្រូវ ចំពោះការជីករូងវាយប្រហារក្រោមដីចេញពីទឹកដីលីបង់នេះ ។

តាមយោធាឱ្យយោធានេះ គឺជាការរំលោភយ៉ាងជាក់ស្តែងមួយទៀត លើដំណោះស្រាយ អ.ស.ប  លេខ ១៧០១ ព្រមទាំងអធិបតេយ្យភាពអ៊ីស្រាអែល ។

អ៊ីស្រាអែល បានចោទប្រកាន់កងជីវពលហេសបូឡា ដែលអ៊ីរ៉ង់គាំទ្រពីបទកសាងរូងក្រោម ដីដែលចេញពីប្រទេសលីបង់ភាគខាងត្បូង ទៅកាន់ប្រទេសអ៊ីស្រាអែលភាគខាងជើង ដើម្បីវាយប្រហារប្រទេសនេះ ។

អ៊ីស្រាអែលនិងពួកហេសបូឡាបានប្រយុទ្ធគ្នាក្នុងសង្គ្រាមមួយរយៈពេលមួយខែក្នុងឆ្នាំ ២០០៦ ដែលបានបញ្ចប់ទៅនៅក្នុងបទឈប់បាញ់មួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )