ប្រធានាធិបតីអ៊ីរ៉ាក់បានលះបង់សញ្ជាតិអង់គ្លេសស្របតាមរដ្ឋធម្មនុញ្ញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ ស៊ិនហួរ (១៧.១២.១៨)

អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ាក់លោកបាហាម​សាលី​បាននិយាយកាលពីថ្ងៃអាទិត្យថាលោកបានលះបង់សិទ្ធិស្របច្បាប់ជាសញ្ជាតិអង់គ្លេស
ស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញរបស់អ៊ីរ៉ាក់។

អ្នកនាំពាក្យការិយាល័យប្រធានាធិបតីបាននិយាយថាការលះបង់សញ្ជាតិអង់គ្លេសរបស់លោក ប្រធានាធិបតីអ៊ីរ៉ាក់បានធ្វើឡើងតាមអនុលោមមាត្រាទី ១៨ នៃរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់ដែលចែងថាបុគ្គលណាដែលមានឋានៈជាន់ខ្ពស់ក្នុងជួរ​រដ្ឋាភិបាលត្រូវលះបង់ចោលនូវសញ្ជាតិដទៃទទៀត ។

កាលពីថ្ងៃទី ២ ខែតុលាសភាអ៊ីរ៉ាក់បានជ្រើសរើសលោក បាហាម​សាលី អាយុ ៥៨ ឆ្នាំដែលជាអ្នកនយោបាយជនជាតិឃឺតជើងចាស់ម្នាក់ ឲ្យធ្វើជាប្រធានាធិបតីអ៊ីរ៉ាក់កាន់អំណាចរយៈពេល ៤ ឆ្នាំ។