ប្រទេសរុស្ស៊ីបង្កើនកំលាំងយោធានៅតំបន់ព្រំដែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព​ រ៉យតឺរ (១៧.១២.១៨)

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោកប៉េត្រូ ប៉ូរ៉ូសិនកូ ​បាននិយាយកាលពីថ្ងៃអាទិត្យនេះថាប្រទេសរុស្ស៊ីនៅតែរក្សាវត្តមានកំលាំងយោធា​នៅតាមព្រំដែនរវាងប្រទេសអ៊ុយក្រែន ដោយបានដក​កងកម្លាំង ត្រឹមតែតិចជាង ១០ ភាគរយប៉ុណ្ណោះចាប់តាំងពីភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លំាងបំផុតកាលពីខែវិច្ឆិកាកន្លងមក។

បន្ទាប់ពីជម្លោះក្នុងដែនសមុទ្រជាមួយរុស្ស៊ីនៅក្នុងសមុទ្រខ្មៅកាលពីចុងខែវិច្ឆិកា លោកប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានបង្កើនវត្តមានយោធារបស់ខ្លួននៅតាមព្រំដែនដែលអាចនឹងឈានទៅដល់​សង្គ្រាមទ្រង់ទ្រាយធំរវាងប្រទេសទំាងពីរ ។

ជាការឆ្លើយតប អ៊ុយក្រែនបានដាក់ច្បាប់អាជ្ញាសឹករយៈពេល ៣០ ថ្ងៃនៅក្នុងតំបន់ចំនួន ១០ដែលជាប់ព្រំដែនជាមួយរូស្ស៊ី ដែលនេះជាវិបត្ដិមួយ មិនធ្លាប់មានពីមុនមកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។