មានការផ្ទុះមួយក្នុងភោជនីយដ្ឋាននៅភាគខាងជើងប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (១៧.១២.១៨)

ជប៉ុន៖ កាលពីថ្ងៃអាទិត្យនេះ មានការផ្ទុះដ៏ខ្លាំងមួយ នៅភោជនីយដ្ឋានមួយកន្លែងនៅភាគខាងជើងប្រទេសជប៉ុនដោយបណ្តាលឱ្យមានមនុស្ស ៤២ នាក់រងរបួសនិងបង្កឲ្យមានអគ្គីភ័យដែលត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីពន្លត់ហើយបានធ្វើឲ្យអគារជិតៗនោះខូចខាតដួលរលំផងដែរ។

រូបភាពពីកន្លែងកើតហេតុក្នុងទីក្រុងសាផូរ៉ូបានបង្ហាញឲ្យឃើញពីអណ្តាតភ្លើងនិងផ្សែងកើនឡើងជាខ្លាំងក្នុងពេលយប់នោះ ។

ប៉ូលីសបាននិយាយថាមូលហេតុនៃការផ្ទុះនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។សាក្សីម្នាក់បាននិយាយថាគាត់បានធុំក្លិនឧស្ម័នមុនពេលផ្ទុះ។ មន្ត្រីប៉ូលីសនៅតំបន់ហុកកៃដូបានប្រាប់ អ្នកកាសែតថាមានមនុស្សរបួសចំនួន 42 នាក់ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ឡើយ។