សាខាកាំកុងត្រូលសហការជាមួយមន្ទីរពាណិជ្ជកម្ម ខេត្តស្ទឹងត្រែងចុះពិនិត្យចំណីអាហារនៅក្នុងផ្សារសាមគ្គី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក អ៊ាន គឹមហឿន ប្រចាំនៅខេត្តស្ទឹងត្រែង៖

សាខាកាំកុងត្រូលខេត្តស្ទឹងត្រែងសហការជាមួយកំលាំងជំនាញមន្ទីរពាណិជ្ជកម្ម ចុះពិនិត្យចំណីអាហារដែលបងប្អូនអាជីវករដាក់តាំងលក់តាមតូប នៅក្នុងផ្សារសាមគ្គី ស្ទឹងត្រែង ហើយចំណីអាហារហួសសុពលភាពនឹងគ្មានគុណភាពប្រើប្រាស់ បានដកហូតយកមកកំទេចចោល ដើម្បី ជួយការពារសុខភាព ទៅដល់អ្នកបរិភាគ។


ក្នុងសកម្មភាពចុះពិត្យចំណីអាហារនៅខេត្តស្ទឹងត្រែង ថ្ងៃទី១៦ធ្នូ២០១៨នេះលោក គឹមប្រុស ប្រធានសាខាកាំកុងត្រូលខេត្តបានបញ្ជាក់ថា៖ការចុះពិនិត្យទំនិញនេះគឺចង់លើកកំពស់សុខភាពដល់អ្នកប្រើប្រាស់និងចៀសវាងកុំឲ្យភ្ញៀវទេសចេរឬប្រជាពលរដ្ឋនៅក្នុងខេត្តឬទីជនបទ បរិភោគចំណីអាហារទាំងនេះមានផលប៉ះពាល់ ផ្នែកសុខភាពជាពិសេសក្នុងពេលដែលបងប្អូនអាជីវករលក់មិនបានត្រួតពិនិត្យ។

លោកបញ្ជាក់ថា៖មន្ត្រីជំនាញយកចំណីអាហារមូយចំនួនមកធ្វើពិសោធន៏រកសារធាតុគីមីដូចជា ប្រហិតត្រី ប្រហិតសាច់គោ -បង្គា -ប្រហិតក្តាម -និងម៉ឹក ដែលបងប្អូនអាជីវករយកមកលក់ឃើញថាអាហារមួយចំនួន មានគុណភាពល្អហើយខ្លះទៀតមានសារជាតិ ហ្វកម៉ាលីននឹងមួយចំនួនហួសកាលបរិច្ឆាទប្រើប្រាស់ ដកហូតយកទៅកំទេចចោលនិងហាមមិនឲ្យលក់បន្តឡើយ។


លោកស្រីប៊ុន.ដានី អាជីវករលក់ប្រហិតគ្រប់មុខបានសាទរជាមួយនិងសកម្មភាពចុះពិនិត្យនឹងពន្យល់ណែនាំពីមន្ត្រីជំនាញ ព្រោះថាពួកគាត់មិនសូវបានពិនិត្យមើលបានច្បាស់លាស់ទេ ទើបមានប្រហិតខ្លះបានហួសកាលកំណត់ប្រើប្រាស់។ លោកស្រីថា៖ក្រយពីទទួលបានត្រួតពិនិត្យនិង មានចំណេះដឹងថ្មីនេះ លោកស្រីនឹង បង្កើនការប្រុងប្រយត្ន័លើកកម្ពស់ថែរក្សាសុខភាពទាំងអស់គ្នា ។
លោកប៊ន.សុផាអាជីវករលក់ដូដែរនោះបានអះអាងថា៖កន្លងមកគាត់ធ្លាប់ទិញទំនិញខ្វះការត្រួតពិនិត្យធ្វើឲ្យទំនិញនោះហួសកាលកំណត់ប្រើប្រាស់ ពិបាកលក់ ហើយក្រោយពីទទួលបានការពន្យល់ណែនាំមក អ្នកលក់ក៏យល់ អ្នកទិញក៍ចេះមើល អាចប្រុងប្រយ័្នតបានល្អទាំងអស់គ្នា។ លោកសន្យាថា៖ទទួលបាននៅចំណេះដឹងនេះមុនពេលយកទំនិញផ្សេងៗមកដាក់លក់ លោកនឹងអនុវត្តតាមការណែនាំ ដោយពិនិត្យគុណភាព-មើលស្លាកសញ្ញានិងកាលបរិច្ឆេទប្រើប្រាស់ជាមុន ដើម្បីកុំឲ្យ សមត្ថកិច្ចមកពិនិត្យមានកំហុសដកហូតយកនាំឲ្យខាតបង់ថវិកា។


លោកភូ.សុខគាមន្ត្រីជំនាញមន្ទីពាណិជ្ជកម្មខេត្តបានគាំទ្រចំពោះការលើកកម្ពស់ប្រុងប្រយ័ត្ននេះ ព្រោះយើងបានការពារសុខភាពរស់នៅទាំងអស់គ្នានឹងចៀសផុតពីគ្រោះថ្នាក់ផ្នែកសុខភាព ដែល បណ្តាលមកពីចំណីអាហារ។ សូមបញ្ជាក់ថា៖ការចុះពិនិត្យចំណីអាហារថ្ងៃនេះមន្ត្រីជំនាញដកហូតបានប្រហិតចំរុះ២៥កញ្ជាប់នឹងទឹកក្រូចដបមួយចំនួន ករណីនេះបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកំពស់សុខភាព៕