ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៨នេះប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យទទួលបានការព្យាបាលជម្ងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដមហ៊ុន ម៉ានី។


លោក យ៉ី រិទ្ឋ អនុប្រធានមន្ទីរផែនការខេត្តបានអោយដឹងថា ការទទួលពិនិត្យនិងព្យាបាលជម្ងឺឥគិតថ្លៃនេះគីដើម្បីចួលរួមកាត់បន្ថយការចំណាយថវិការបស់ប្រជាពលរដ្ឋនិងមិនគិតនិន្នាការនយោបាយអ្វីឡើយ។


លោកអោយដឹងទៀតថាប្រជាពលរដ្ឋចំនួន៥១២២នាក់ទទួលបានការពិនិត្យនិងព្យាបាលជម្ងឺគ្រប់ប្រភេទពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្ដមហ៊ុន ម៉ានីចំនួន១២៥នាក់និងពេទ្យខេត្តចំនួន៤០នាក់៕