ក្រសួងផែនការឲ្យមន្ត្រីចុះជំរឿនកត់ត្រាមុខរបរ តួនាទី និងកំរិតវប្បធម៌ របស់ពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយអួង វុធ

ភ្នំពេញ៖វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ សុំឲ្យមន្ត្រីចុះជំរឿនប្រជាពលរដ្ឋ តាមមូលដ្ឋានត្រូវចុះមុខរបរ ឋានៈ តួនាទី និងកំរិតវប្បធម៌របស់បុគ្គល ចូលក្នុងតារាងបញ្ជីស្ថិតិឲ្យបានច្បាស់លាស់ ដើម្បី រក្សាបាននូវធនធានមនុស្សពិតប្រាកដ និងទទួលបានទិន្នន័យច្បាស់លាស់ ប្រកបដោយជោគជ័យ។

ក្នុងពិធីប្រកាស គណៈកម្មាធិការជំរឿនទូទៅប្រជាជនថ្នាក់រាជធានីភ្នំពេញ-ខណ្ឌ និងផ្សព្វផ្សាយផែនការសកម្មភាព ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំ ពែញ កាលពីល្ងាចថ្ងៃទី១៣ ធ្នូ លោក ជំទាវហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទក់អគ្គនាយិកា នៃអង្គយកដ្ឋានជាតិស្ថិតិ នៃក្រសួងផែនការ បានមានប្រសាសន៏ថា ការធ្វើជុំរឿនប្រជាជននៅរាជធានីភ្នំពេញ ក៏ដូចបណ្តាខេត្ត នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះតទៅ។ លោក ជំទាវបន្តថា ការជំរឿនប្រជាជន ឆ្នាំ២០១៩នេះ ការចំណាយ គឺបានប្រើប្រាស់ថវិកាជាតិទាំងស្រុង ដូច្នេះ ដើម្បីឲ្យការងារ ជំរឿនទទួលបានដោយជោគជ័យ និងមានប្រសិទ្ធិភាព វិទ្យាស្ថានជាតិស្ថិតិ សុំឲ្យអភិបាលរាជធានី និងអាជ្ញាធរតាមមូលដ្ឋាន ជួយជំរុញនៅក្នុងកិច្ចការងារនេះ ដើម្បីឲ្យការជំរឿនប្រជាជននៅរាជធានីភ្នំពេញ បានជោគជ័យ មានភាពច្បាស់លាស់ ទទួលទិន្នន័យគ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។
លោក ជំទាវបញ្ជាក់ថា តាំងនាមក្រសួងផែនការ នៃការងារជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ កិច្ចការនេះ វិទ្យាស្ថានជាតិស្ថិតិ បានធ្វើកិច្ចការជាមួយប្រធានមន្ទីរផែនការរាជធានី ខេត្តទាំង២៥ សង្ឃឹមថាឯកឧត្តមអភិបាលរាជធានី ជួយជ្រោមជ្រែងកិច្ចការងារនេះ ដើម្បីឲ្យជំរឿននៅរាជធានីភ្នំ ពេញទទួលបានជោគជ័យ មានទិន្នន័យគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៏ថា ជំរឿនគឺជាការងារអព្យាក្រិត្យ មិនពាក់ព័ន្ធនិងសកម្មភាពនយោបាយ ពន្ធដារ ដីធ្លី ឬអន្តោប្រវេសន្តិ៏នោះឡើយ។ ការធ្វើជំរឿនទូទៅ ប្រជាជន នៃព្រះរាជាណាកច្រកម្ពុជា បានធ្វើចំនួន៣លើករួចមកហើយ គឺលើកទី១ឆ្នាំ១៩៦២ និងត្រូវបានខកខានអស់ រយៈពេល៣៦ឆ្នាំ បណ្តាលមកពីសង្គ្រាមនៅក្នុងប្រទេស។ លើកទី២ ឆ្នាំ១៩៩៨ និងលើកទី៣នៅ ឆ្នាំ២០០៨។ ឯកឧត្តម អភិបាលបញ្ជក់ថា ចំពោះការធ្វើជំរឿនទូទៅប្រជាជន ឆ្នាំ២០១៩ ខាងមុខ គឺជាការជំរឿនលើកទី១ ។ ដូចនេះ ដើម្បី ចូលរួមអនុវត្ត ការងារជំរឿនទូទៅរបស់ប្រជាជននៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព សូមអភិបាលខណ្ឌ និងមន្ត្រីបំពេញ ការងារទាក់ទងនិងជំរឿនប្រជាជនឆ្នាំ២០១៩ ត្រូវយកចិត្តទុកដាក់បំពេញការងារឲ្យបានទាន់ពេលវេលា និងតាមផែនការសកម្មភាពដែលបានគ្រោងទុកប្រកបដោយគុណភាពទទួលបានជោគជ័យ ដើម្បី ឆ្លើយ តបទៅនិងការចំណាយថវិការបស់ជាតិ។
សូមបញ្ជាក់ថា៖ ការអនុវត្តការធ្វើជំរឿនប្រជាជននៅ រាជធានីភ្នំពេញមានមន្ត្រីជំរឿនចំនួន៥០៥៩នាក់៕