សត្វគោក្របីជាង៣០០ក្បាលទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ២ប្រភេទ

AKP មណ្ឌលគិរី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — សត្វគោចិញ្ចឹមប្រមាណ៣០០ក្បាល ត្រូវបានពេទ្យសត្វ ដែលដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម    បានផ្តល់ថ្នាំវ៉ាក់សាំងបង្ការជំងឺសារទឹក និងជំងឺអុតក្តាម នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

 មន្ត្រីកសិកម្មខេត្តមណ្ឌលគិរីបានឱ្យដឹងថា ប្រធានមន្ទីរ​កសិកម្មខេត្ត និងមន្រ្តីការិ យាល័យផលិតកម្ម និងបសុព្យាបា​លសហការជាមួយ​ការិយាល័យកសិកម្មស្រុក​ អាជ្ញាធរភូមិ​ ឃុំ ស្រុក​ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ​​​​គោ​​ក្របី ចែកគោពូជ ធុងទឹកក​​ កាតាប ថ្នាំព្យាបាល​ និងឯកសារផ្សព្វផ្សាយពីជំងឺមួយចំនួនដូចជា៖ ចែកគោពូជដល់កសិករចំនួន០៨គ្រួសារ​, ចែក​ កាតាប​ ថ្នាំព្យាបាល​​ ធុងទឹកកក និងឯកសារ​ដល់​ភ្នាក់ងារសុខភាពសត្វភូមិ​ចំនួន​០៥​នាក់​, ចាក់វ៉ាក់សាំងជំងឺសារទឹក​និងអុតក្ដាម​​គោ​ក្របី ចំនួន​ ៣១៥ក្បាល​(ក្របីចំនួន១៥ក្បាល)។

គួរបញ្ជាក់ថា មន្ទីរកសិកម្មខេត្តមណ្ឌលគិរី ជានិច្ចកាលបានផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើសុខភាពនៃមធ្យោបាយអូសទាញធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ ក្នុងនោះសត្វគោក្របីក្នុងខេត្តមួយនេះតែងតែទទួលបានការចាក់វ៉ាក់សាំងតាមដំណាក់កាលជានិច្ច ដើម្បីបង្ការការងាប់ដោយសារតែជំងឺ៕

ដោយ ចាន់បុត្រ