ត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ផ្តើមត្រូវបណ្តើរៗ ហើយត្រីអាចត្រូវខ្លាំងរយៈពេល២ទៅ៣ថ្ងៃទៀត

វិទ្យុជាតិកម្ពុជា៖អត្ថបទ ទុយ សូលី ដា

ភ្នំពេញ៖ ត្រីសម្រាប់ធ្វើប្រហុកផ្អកចាប់ផ្តើមត្រូវបណ្តើរៗ ហើយត្រីអាចនឹងត្រូវខ្លាំងរយៈពេលពី ២ទៅ៣ ថ្ងៃទៀត ដូចច្នេះបងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើប្រហុកផ្អកគួររួសរាន់ចុះទៅធ្វើអោយ បានទាន់ពេលវេលា ខណះដែលត្រីសម្បូហើយមានតម្លៃថោក។

ក្នុងឱកាសចុះត្រួតពិនិត្យស្ថានភាពប្រមូលផលត្រីទឹកសាបនៅគន្លងដៃនេសាទជួរលេខ១៥ ស្ថិតនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអោយដឹងថា ត្រីឆ្នាំនេះអាចសម្បូរជាងឆ្នាំទៅ ដោយសារទឹកឡើងធំតាំងពីដើមឆ្នាំ លិចបឹងបួរធ្វើអោយត្រីចរាចរណ៍ស្វែងរកចំណីបានយ៉ាងងាយស្រួល ការលែងត្រីមេពូជក្នុងដែនជំរកធម្មជាតិ និងការបង្រ្កាបបទល្មើសនេសាទដូចភ្លៀងរលឹម ។ ឯកឧត្តមបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុកផ្អកឬត្រីឆ្អើ គួរួសរាន់មកធ្វើ អោយទាន់ពេលវេលា ដោយត្រីមិនខ្វះឡើយ ហើយមានតម្លៃសមរម្យក្រោម ១០០០៛ ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ។
សម្លេង៖ខ្ញុំថាប៉ុន្មានថ្ងៃទៀតនឹងអាចពេញបន្ទុកប្រហែលជាចុងសប្តាហ៍ហ្នឹងហើយដើមសប្តាហ៍ក្រោយនិងពេញបន្ទុកហើយសង្ឃឹមថាក្នុងបន្ទុកហើយសង្ឃឹមថានឹងបន្តនៅខែក្រោយទៀតតាមសេចក្ដីរាយការណ៍ទឹកនៅទន្លេសាបមានកម្ពស់ខ្ពស់នៅឡើយហើយសន្ទុះចិត្តពេលនៅទន្លេសាបមានកម្ពស់ទាបនៅឡើយបើសិនទោះតិចនៅខ្លាំងត្រីនៅតែមានប្រជាជនយើងនៅជនបទតែងតែធ្វើប្រហិតទុកទទួលទាននេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋអាចរៀបចំបញ្ជូនគ្រួសារដើម្បីធ្វើប្រហុកផ្អក ។
តាមការអោយដឹងពីមន្រ្តីជលផល បានបញ្ជាក់ថា ត្រីចាប់ផ្តើមត្រូវជាបណ្តើរៗហើយ ប៉ុន្តែអាចត្រូវខ្លាំង ចាប់ពី២ទៅ៣ថ្ងៃខាងមុខ ពោលអាច ថ្ងៃ៨-៩-១០-១១ និង១២ កើត ប្រសិនបើអាកាសធាតុ អំណោយផល គ្មានភ្លៀងនិងព្យុះកើតឡើង ។លោកសាលី ម្ចាស់ដាយឡូនេសាទជួរលេខ១៥បានឲ្យដឹងថា ទោះជាត្រីមិនទាន់ត្រូវខ្លាំងក្តី ប៉ុន្តែ នៅគន្លងជួរនេសាទលេខ១៥នេះ ក្នុងមួយម៉ោងអាចលើកបានត្រី ចន្លោះ ពី៣០០ គីឡូក្រាម ទៅ៥០០គី ឡូក្រាម ភាគច្រើនជាត្រីធ្វើប្រហុកផ្អក ក្នុងតម្លៃពី៨០០៛ទៅជាង១០០០៛ ក្នុងមួយគីឡូក្រាម ។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី១៣និងថ្ងៃ១៤ ខែធ្នូ នេះមិនទាន់ឃើញមានប្រជាពលចុះមកធ្វើប្រហុកផ្អកនៅឡើយទេ ខណៈត្រីទើបនឹងត្រូវថ្ងៃដំបូង៕