វៀតណាមចង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ត្រាំ-គីម លើកទី២

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — ទូរទស្សន៍ CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសវៀតណាមបាន​សំដែង​នូវ​ចំណាប់​អារម្មណ៍មួយ​នៅក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី២ ​ដែលគេ​បានស្រមើលស្រមៃរវាងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េ​ខាងជើង​លោក គីម ជុង-អ៊ុន។

តាមកប្រភពរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានដកស្រង់ដោយបណ្តាញសារព័ត៌មាន​News Channel បានឱ្យដឹងថា ពួកមន្រ្តីវៀតណាមជាន់ខ្ពស់ បានផ្តល់យោបល់ដែលជាចេតនា​មួយ​ចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង​។
ប្រទេសវៀតណាម​ ត្រូវបានគេដកស្រង់សម្តីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយមួយ​ថា ជាកន្លែង​សក្កតានុពលមួយសម្រាប់កិច្ចប្រជុំកំពូលនាពេលក្រោយនេះ ដោយរួមជាមួយនឹងប្រទេស​ម៉ុងហ្គោលី និងប្រទេស ឥណ្ឌូណេស៊ី ផងដែរ។
ប្រទេសកូរ៉េខាងជើង ដែលជាប្រទេសគឺបានស្ថិតនៅឆ្ងាយដាច់ពីសហគមន៍អន្តរជាតិ​មានស្ថានទូតសរុបទាំងអស់ចំនួនបីប្រទេស។​

លោក ត្រាំ បាននិយាយកាលពីដើមខែនេះថា លោកគ្រោងនឹងធ្វើកិច្ចប្រជុំកំពូល​លើក​ទី២ នៅក្នុងខែមករា ឬខែកុម្ភៈ ឆ្នាំក្រោយនេះ នៅក្នុងកន្លែងមួយស្ថិតក្នុងកន្លែងចំនួនបី ដែល​លោកមិនទាន់បានប្រាប់ឈ្មោះនៅឡើយទេ៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )