កិច្ចចរចាពាណិជ្ជកម្មចិន-អាម៉េរិកដំណើរការទៅមុខ ដោយមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ  ឆ្នាំ២០១៨​​ — ក្រសួងពាណិជ្ជកម្ម ( MOC ) បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននិងអាម៉េរិកកំពុងជំរុញទៅមុខកិច្ចចរចាពាណិជ្ជកម្មរបស់ខ្លួន ដោយមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធស្តីពីព័ត៌មានលម្អិត ។

អ្នកនំាពាក្យ MOCលោក  Gao Feng បានប្រាប់សន្និសីទសារព័ត៌មានមួយដា ភាគីចិនស្វាគមន៍ក្រុម អាម៉េរិកទៅធ្វើទស្សនកិច្ចនៅចិន សម្រាប់ធ្វើការពិគ្រោះយោបល់គ្នា ព្រមទាំងបើកចំហដល់ការធ្វើទស្សន កិច្ចនៅអាម៉េរិកសម្រាប់ការទាក់ទងគ្នា ។

លោក Gao បាននិយាយថា ប្រទេសទាំងពីរបានឈានដល់ការមូលមតិគ្នាលើបញ្ហាជាក់លាក់នានា  ដែលរួមមានផលិតផលកសិកម្ម, ថាមពល និងរថយន្ត ។ សណ្តែកសៀងតែងតែជាប្រភេទយ៉ាងសំខាន់ មួយនៃការនាំចូលខាងកសិកម្មពី ស.រ.អា ដោយសារតម្រូវការដ៏ធំនៅក្នុងប្រទេសចិន ។

លោក Gao បាននិយាយថា ព័ត៌មានលម្អិតថែមទៀតនៃកិច្ចចរចាពាណិជ្ជកម្ម នឹងត្រូវគេផ្សាយឱ្យ       ដឹង ។

ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ដែលបច្ចុប្បន្នដឹកនាំកិច្ចចរចាពាណិជ្ជកម្ម ចិន-អាម៉េរិក នោះ បាននិយាយជាមួយពួកមន្ត្រីអាម៉េរិក កាលពីថ្ងៃអង្គារហើយភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នា ស្តីពីការ      អនុវត្តការមូលមតិគ្នា ដែលបានសម្រេចដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយនឹងស្តីពីតារាងពេលវេលា និងផែនទីផ្លូវ ដើម្បីជំរុញទៅមុខកិច្ចចរចាពាណិជ្ជកម្ម ៕( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)