ប៉ូលិសតួកគីឃុំឃាំងជនសង្ស័យ IS ១២នាក់ ក្នុងក្រុងអ៊ីស្តង់ប៊ូល

AKP ភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា កាលពីថ្ងៃព្រហស្បតិ៍ប៉ូលិសតួកគីបានឃុំឃាំងមនុស្សយ៉ាងហោចណាស់ ១២នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ូល ពីបទមានជាប់ទាក់ទងដែលគេសង្ស័យរបស់ពួកគេជាមួយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ( IS )  ។

ទីភ្នាក់ងារព័ត៌មាន Demiroren  ឯកជនបាននិយាយថា ប៉ូលិសបានបើកប្រតិបត្តិការដំណាលគ្នានៅក្នុងកន្លែងផ្សេងៗ ចំនួន១៥ នៅទូទាំងទីក្រុងនេះ ដើម្បីចាប់ពួកជនសង្ស័យ ។

ទីភ្នាក់ងារព័ត៌មាននោះបាននិយាយថា  ពួកជនដែលគេឃុំឃាំងត្រូវបានគេចោទប្រកាន់ថា កំពុងស្វះស្វែងរើសសមាជិកថ្មី ព្រមទាំងផ្គត់ផ្គង់ការគាំទ្រខាងព័ស្តុភារដល់ក្រុមនេះ ។

មនុស្សជាង ៣០០នាក់បានស្លាប់នៅក្នុងការវាយប្រហារធ្វើឱ្យស្លាប់ក្នុងប្រទេសតួកគី ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដែលគេស្តីបន្ទោសលើក្រុម IS ។

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )