ក្រសួងបរិស្ថានប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ បានដឹកនាំកិច្ចប្រជុំលើការពង្រឹងការងារគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ជាច្រើននាក់។


ក្រសួងបរិស្ថាន បានអោយដឹងថា ឯកឧត្តម សាយ សំអាល់ បានសង្កត់ធ្ងន់ថាក្រសួងបរិស្ថាន បានពង្រឹងការពារ និងអភិរក្សធនធានធម្មជាតិ ហើយបច្ចុប្បន្ន បានង្កើតបានជាតំបន់ការពារធម្មជាតិចំនួន៥៤ កន្លែង និងមានផ្ទៃដីទំហំជាង៧លាន,២សែនហិកតា។

ក្រសួងបរិស្ថាន មានមន្រ្តីឧទ្យានុរក្សជាង១២០០នាក់ ដែលកំពុង ការពារ និងអភិរក្សធនធានធម្មជាតិ។


សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំណត់ផែនការយុទ្ធសាស្រ្ត ពង្រឹងគ្រប់គ្រងលើវិស័យបរិស្ថាន ផ្តោតលើ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព ” នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕