របាយការណ៍ អ.ស.ប ៖ កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិ ប្រមាណ៦៤១.០០០តោន

AKP ភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ — ទីភ្នាក់ងារស្បៀងអាហារ អ.ស.ប​ បាននិយាយនៅក្នុងរបាយការណ៍នាពេលថ្មីៗនេះថា ប្រទេស​កូរ៉េខាងជើងត្រូវការគ្រាប់ធញ្ញជាតិប្រមាណ៦៤១.០០តោន​ក្នុងឆ្នាំនេះ ខណៈពេល​ដែល​ប្រទេសកុំមុយនីស្តដ៏     ក្រីក្រមួយនេះ ដែលបង្កបង្កើនផលទទួលបានផលស្ថិតនៅក្រោម​មធ្យមភាគមួយ។

ការខ្វះខាតទាំងនេះ ដែលចាំបាច់ត្រូវការជំនួយបរទេស និងការនាំចូល​គឺកើនឡើងពី ៤៥៨.០០០តោនដែលគេបានប៉ាន់ស្មាន សម្រាប់ឆ្នា២០១៧ នៅក្នុងការរំពឹងទុកនៃផលដំណាំ​មួយ​ត្រីមាស​ ហើយរបាយការណ៍ស្ថានភាពស្បៀងអាហារនេះ ដែលបានចេញផ្សាយដោយ អង្គការស្បៀងអាហារ និងកសិកម្ម           អ.ស.ប។

របាយការណ៍បាននិយាយថា នៅក្នុងប្រទេសកុំមុយនីស្តមួយ ការខ្វះសុវត្ថិភាពផ្នែក​ស្បៀង​អាហារបានបន្តនៅតែជាការព្រួយបារម្ភដ៏សំខាន់មួយ ដោយលក្ខខណ្ឌទាំងនេះ ដែល​បានធ្វើឱ្យកាន់ដុនដាបទៅៗ ដោយសារ​មូលហេតុទិន្នផលសំខាន់ៗក្នុងឆ្នាំ២០១៨នេះ ធ្លាក់​ស្ថិត​នៅក្រោមមធ្យមភាគនៅឡើយ។

ប្រទេសកូរ៉េខាងជើង​បានស្ថិតនៅក្នុងចំណោមប្រទេសប្រមាណ​៤០ប្រទេសផ្សេងទៀត​បានកំណត់ដោយរបាយការណ៍ប្រចាំត្រីមាស​ ជាប្រទេសស្ថិតនៅក្នុង​តម្រូវការ​នៃជំនួយ​ខាងក្រៅ សម្រាប់ផ្នែកស្បៀង   អាហារ។ នៅក្នុងចំណោមប្រទេសទាំងនោះដែរ ប្រទេសចំនួន​៣១ បានស្ថិតនៅក្នុងទ្វីបអាហ្រ្វិក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក  មាស សំអុល )