តុលាការកាណាដាដោះលែងប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ​ឲ្យនៅក្រៅឃុំដោយមានប្រាក់ធានា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១២.១២.១៨)

កាណាដា៖ នាយកប្រតិបត្តិជាន់ខ្ពស់នៃក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ចិនហួវ៉េ ដែលសហរដ្ឋអាមេរិកចង់ចាប់ខ្លួនពីបទរងការចោទប្រកាន់ថាបានគៃបន្លំ នោះ ត្រូវបាន​​តុលាការប្រទេសកាណាដា ដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃអង្គារនេះដោយត្រូវឲ្យបង់ប្រាក់ធានាចំនួន ៧ លាន ៥ សែនដុល្លាអាមេរិក​ដើម្បីអាចជួយបន្ធូរកំហឹងរបស់ប្រទេសចិនលើការចាប់ខ្លួនរបស់លោកស្រី ។

លោកស្រីម៉េង វ៉ាងស៊ូ ​ អាយុ ៤៦ ឆ្នាំជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវ៉េ ​និងជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុននេះ បានប្រឈមមុខនឹងការចោទរបស់សហរដ្ឋអាមេរិកថាលោកស្រីបាន​ធ្វើពាណិជ្ចកម្មជាមួយអ៊ីរ៉ង់ ដែលរំលោភលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារថាលោកនឹងធ្វើអន្តរាគមន៍ជាមួយក្រសួងយុត្តិធម៌អាមេរិកទាក់ទងនឹងករណីលោកស្រីម៉េងប្រសិនជាអាចបម្រើផលប្រយោជន៍សន្តិសុខជាតិឬក៏ដោះស្រាយបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនបាន ។

ការចាប់ខ្លួនលោកស្រីម៉េងបានធ្វើឱ្យមានការធ្លាក់ចុះបន្ថែមទៀតនូវទំនាក់ទំនងរវាងចិនជាមួយសហរដ្ឋអាមេរិកនិងប្រទេ
សកាណាដា នៅពេល​ស្ថានភាពសង្គ្រាមពាណិជ្ជកម្មរវាង ប្រទេសទាំងពីរកាន់តែតានតឹងឡើង ។