មនុស្ស៤នាក់បានស្លាប់ក្នុងការវាយប្រហារនៅក្រុងស្រ្តាស់ប៊ួប្រទេសបារាំង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១២.១២.១៨)

បារាំង៖ ក្រុមមន្ត្រីសន្តិសុខបារាំងបាននិយាយថាកាលពីថ្ងៃអង្គារនេះមានខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់បួននាក់និងធ្វើឲ្យរបួស ១២ នាក់ផ្សេងទៀត នៅឯផ្សារលក់រ​បស់របរសម្រាប់អបអរបុណ្យណូអែលដ៏ល្បីឈ្មោះមួយនៅទីក្រុងស្រ្តាស់ប៊ួ ​
ប្រទេសបារាំងបន្ទាប់មកខ្មាន់កាំភ្លើងក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ។

ប៉ូលីសបានបើកការស្វែងរកឃាតករបន្ទាប់ពី​ការបាញ់ប្រហារនៅតាមផ្លូវដ៏អ៊ូអរបំផុតមួយរបស់ទីក្រុងនោះ ។ ​

អភិបាលក្រុង ស្រ្តាស់ប៊ួ បាននិយាយថាមនុស្ស ៤ នាក់បានស្លាប់ ហើយ ១២ នាក់ផ្សេងទៀត រងរបួស ។