លោកជំទាវ ខៀវ ទេពរង្សីកាញារីទ្ធនាំយកសម្ភារៈនិងថវិកា ជួយដល់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម នៅខេត្តកណ្ដាល

វិទ្យុជាតោកម្ពុជា៖ អត្ថបទ ប៉ុង សុភាវី ៖

លោកជំទាវ ខៀវ ទេពរង្សីកាញារីទ្ធ តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន បាននាំយកនូវសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ប្រគល់ជូនដល់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម នៅខេត្តកណ្ដាល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពប្រចាំថ្ងសរបស់កុមារទំាងនោះ។


នៅក្នុងឱកាសពិធីសួរសុខទុក្ខ និងរៀបចំអាហារ របស់អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់ សហគមន៍ នាព្រឹក​ថ្ងៃ​ទី១១ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងបរិវេណអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ លោកជំទាវ ខៀវ ទេពរង្សីកាញា​រីទ្ធ តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមដំណើរថ្នាក់ដឹកនាំក្រសួងព័ត៌មាន បាននាំយកនូវថ្នាំពេទ្យ ថ្នាំដុះធ្មេញ នំ និងថវិកា ប្រគល់ជូន កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹម ដែលមានចំនួន ១៥០នាក់ និងលោកគ្រូ អ្នកគ្រូសរុបចំនួន ២៧នាក់។


លោកជំទាវ បានមានប្រសាសន៍ថា ការផ្តល់ជំនួយមនុស្សធម៌នាពេលនេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់នាំក្រសួងក្រសួងព័ត៌មាន ទៅដល់បងក្មួយៗកុមារ និងលោកគ្រូ អ្នកគ្រូ ដើម្បីដោះស្រាយទុក្ខលំបាករបស់ពួកគេ។


សូមបញ្ជាក់ថា ៖ នៅក្នុងឱកាសនោះដែលលោកជំទាវ ខៀវ ទេពរង្សីកាញារីទ្ធ តំណាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានផ្ដល់ជាម៉ូតូមួយគ្រឿងជូនដល់ អង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់ សហគមន៍ ដើម្បីសម្រួលដល់លោកគ្រូ អ្នកគ្រូសម្រាប់ ចុះសួរសុខទុក្ខ ក្មួយៗកុមារ តាមផ្ទះ៕